Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ជាសម្ព័ន្ធមេត្រីភាព ភូមិដងក្ដារ ឃុំ ក្រយា ស្រុក សន្ទុក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ជាសម្ព័ន្ធមេត្រីភាព ភូមិដងក្ដារ ឃុំ ក្រយា ស្រុក សន្ទុក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ

(កំពង់ធំ)៖រសៀលថ្ងៃ ១៦ ខែ កញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំំពង់ធំ បានដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ជាសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ស្ថិតនៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិ ដងក្ដារ ឃុំ ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ ពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម
រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ននេះ ។ ថ្នាក់ដឹកនាំ តែងតែគិតគូរអំពី សុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់បងប្អូន ពោលមិនបោះបង់ចោលបងប្អូន ទោះស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ បានចាត់តាំងក្រុមការងារ ចុះដល់លំនៅដ្ឋាន នាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ឧបត្ថម្ភ ជូនបងប្អូនជាប្រចាំ ផងដែរ ។

លោកស្នងការ បន្តមានប្រសាសន៍ សំណេះសំណាល បន្ថែមពីអំណោយខាងលើនេះ សូមបងប្អូនបន្តប្រឹងប្រែងប្រកបមុខរបរជាប្រចាំថ្ងៃ ដូចជាការបង្ករបង្កើនផល ដាំដំណាំ បន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ គឺជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង ។

លោក ធីវ ថាត តំណាងឱ្យបងប្អូនអតីតយុទ្ធជនទូទាំង ០៧ គ្រួសារបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកស្នងការ លោកស្នងការរង ប្រតិភូអមដំណើរដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌនាពេលនេះ។
ក្នុងឱកាសនោះ លោកស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគរួមមាន :
-អតីតយុទ្ធជនចំនួន ០៧ គ្រួសារ ក្នុង ០១ គ្រួសារទទួលបាន.អង្ករទម្ងន់ ៥០គីឡូក្រាម.ថវិកា ១០០,០០០រៀល,ព្រមទាំងទឹកបរិសុទ្ធនិងនំធុង -មេភូមិ -កម្លាំងប្រជាការពារ ១០ នាក់ ទទួលបានថវិកាមួយចំនួន ។ អត្ថបទស្នងការនគរបាលខេត្ត.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains