Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភាអញ្ជើញផ្ដល់ធុងចម្រោះទឹកស្អាត ៣០០ គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

សមាជិកព្រឹទ្ធសភាអញ្ជើញផ្ដល់ធុងចម្រោះទឹកស្អាត ៣០០ គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

(កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា  និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំបានអញ្ជើញផ្ដល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋនៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៣០០ គ្រួសារ ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។

លោកស្រីបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីរសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលសម្ដេចតែងតែគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចនិងមិនចាកចេញនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាកនោះទេ។

លោកស្រីបានបញ្ជាក់ថាការចែកជូនធុងចម្លោះទឹកស្អាតដោយឥតគិតថ្លៃនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុនSIPCO ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នឹងជួយអភិវឌ្ឍសង្គម។

លោកស្រីបន្តថាក្រោមការរដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បានដាក់ចេញនូវយុទ្ធសាស្ត្រ កម្មវិធី គោលនយោបាយនានាដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជាសំដៅសម្រេចបាននូវចក្ខុវិស័យនិងមានគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន (ចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍) ជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ការរក្សាអនាម័យនៅតាមជនបទ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា បង្កើនទំនាក់ទំនងអោយកាន់តែមានភាព
ជិតស្និទរវាងក្រុមសមាជិកព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ជាមួយប្រជាពលរដ្ឋឲ្យមានភាពជិតស្និទ្ធិនិងដឹងពីការលំបាករបស់ស្ត្រីនិងប្រជាពលរដ្ឋ។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យណែនាំអប់រំកូនចៅនិងលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ(បាក់ឌុប)
ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍន៍។

តាមការបញ្ជាក់ពីលោក យ៉ុម ហឿនអភិបាលរងស្រុកប្រាសាទបល្ល័ង្កបានដឹងថាការចែកធុងចម្រោះទឹកស្អាតមកពី៧ភូមិ មានចំនួន ៣០០  គ្រួសារ ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun