សមាជិកព្រឹទ្ធសភាអញ្ជើញផ្ដល់ធុងចម្រោះទឹកស្អាត ៣០០ គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
(កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំបានអញ្ជើញផ្ដល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋនៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ៣០០ គ្រួសារ ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីរសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលសម្ដេចតែងតែគិតគូរសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចនិងមិនចាកចេញនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាកនោះទេ។
លោកស្រីបានបញ្ជាក់ថាការចែកជូនធុងចម្លោះទឹកស្អាតដោយឥតគិតថ្លៃនេះគឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុនSIPCO ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នឹងជួយអភិវឌ្ឍសង្គម។
លោកស្រីបន្តថាក្រោមការរដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ កម្មវិធី គោលនយោបាយនានាដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ ប្រជាជនកម្ពុជាសំដៅសម្រេចបាននូវចក្ខុវិស័យនិងមានគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន (ចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍) ជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ការរក្សាអនាម័យនៅតាមជនបទ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា បង្កើនទំនាក់ទំនងអោយកាន់តែមានភាព
ជិតស្និទរវាងក្រុមសមាជិកព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ជាមួយប្រជាពលរដ្ឋឲ្យមានភាពជិតស្និទ្ធិនិងដឹងពីការលំបាករបស់ស្ត្រីនិងប្រជាពលរដ្ឋ។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យណែនាំអប់រំកូនចៅនិងលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ(បាក់ឌុប)
ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍន៍។
តាមការបញ្ជាក់ពីលោក យ៉ុម ហឿនអភិបាលរងស្រុកប្រាសាទបល្ល័ង្កបានដឹងថាការចែកធុងចម្រោះទឹកស្អាតមកពី៧ភូមិ មានចំនួន ៣០០ គ្រួសារ ។