Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពលោកយាយ ពើយ ហ៊ុច គ្រួសារពលី ក្នុងស្រុកប្រាសាទសំបូរ

ថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ត្រូវបានប្រគល់ជូនក្រុមគ្រួសារសពលោកយាយ ពើយ ហ៊ុច គ្រួសារពលី ក្នុងស្រុកប្រាសាទសំបូរ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ 
លោក ឃីម សុខឃាង អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតិតយុទ្ធជនកម្ពុជាស្រុកប្រាសាទសំបូរ ព្រមទាំងសហការីបាននាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៤,០០០,០០០រៀល( បួនលានរៀល)  ប្រគល់ជូនក្រុមគ្រួសារសពលោកយាយ ពើយ ហ៊ុច ( ជាគ្រួសារពលី ) នៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលបានទទួលមរណភាព នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនេះដែរលោក ឃីម សុខឃាង  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច ហ៊ុន សែន ដែលតែងតែបារម្ភ និងយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន និងគ្រួសារពលីទាំងអស់នៅក្នុងស្រុកប្រាសាទសំបូរ ដែលបានតស៊ូការពារទឹកដី លះបង់ជីវិតសព្វបែបយ៉ាងក្នុងសម័យសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំដើម្បីចូលរួមការពារមាតុភូមិឲ្យរឹងរឿងរហូតដល់សព្វថ្ងៃ។

លោក ឃីម សុខឃាង ក៏បានកោតសរសើរ និងដឹងគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់នូវសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun