សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនសាធារណៈជន ឲ្យបានជ្រាបថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចំនួន ២០៣គ្រួសារ មកពីឃុំចំណារលើ និងឃុំចំណារក្រោម ស្រុកស្ទោង ឃុំកំពង់គោ ឃុំសានគរ និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ បានប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត កំពង់ធំ ក្នុងគោលបំណងស្នើសុំសិទ្ធិអាស្រ័យផលដីដែលធ្លាប់ប្រើប្រាស់ក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រ ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានលើកឡើងថា ហេតុអ្វីដីស្រែ ប្រជាពលរដ្ឋមួយចំនួនបានកាត់ឆ្កៀល និងផ្តល់សិទ្ធិឲ្យប្រើប្រាស់ ចំណែកដីរបស់ពួកគាត់នៅជិតគ្នា ប៉ុន្តែ មិនមានសិទ្ធិប្រើប្រាស់ និងអាស្រ័យផលបាន?
ដើម្បីឆ្លើយតបនឹងការលើកឡើងខាងលើនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូន ដល់សាធារណៈជនឲ្យបានជ្រាបថា ទីតាំងដែលប្រជាពលរដ្ឋចំនួន ២០៣គ្រួសារ ស្នើសុំសិទ្ធិប្រើប្រាស់ និង អាស្រ័យផលដែលជាដីស្ថិតក្នុងតំបន់ការពារដែនព្រៃលិចទឹក (តំបន់៣) ជាតំបន់ហាមឃាត់ និងមិន អនុញ្ញាតឲ្យធ្វើការប្រើប្រាស់ និងអាស្រ័យផលនោះទេ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសារធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ ថ្ងៃព្រហឌ្ឍវិ៧៧ខែ កត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខេត្តកំពង់ធំ, ថ្ងៃទី ០៧ ខែវមកាឆ្នាំ២០២៤
រដ្ឋបាលខេត្តកំពង់ធំ