កំពង់ធំ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥!ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញទទួលឯកឧត្តម Athsaphangthong SIPHANDONE អភិបាលរដ្ឋធានីវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាមានិតឡាវ ដែលបានអញ្ជើញមកលេងដល់ខេត្តកំពង់ធំ
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម នួន ផារ័ត្ន បាននាំឯកឧត្តម Athsaphangthong SIPHANDONE និងគណៈប្រតិភូ ទៅទស្សនាប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក និងរោងចក្រកែច្នៃស្វាយចន្ទី ក្រុមហ៊ុន MIRARTH Agritech របស់ប្រទេសជប៉ុន ដែលមានទីតាំងនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ដែលរោងចក្រកែច្នៃស្វាយចន្ទីនេះ នឹងក្លាយជាសសរស្តម្ភសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ប្រភពរដ្ឋបាលខេត្ត