លោក ចាន់ បញ្ញាវ័ន្ត និងមន្ត្រីជំនាញចុះអនុវត្តវិធានការលើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាដ្ឋាន(កុងស៉ី) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
(កំពង់ធំ)÷ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់ឱ្យលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំមន្ត្រីជំនាញចុះអនុវត្តវិធានជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងតាមសត្តឃាដ្ឋាន(កុងស៊ី) ដែលជាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ហើយក៏ជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។
លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថាការដឹកសត្វចេញពីកសិដ្ឋាន រឺពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ និងជាពិសេសលើសុខភាពសាធារណៈទូទៅ។ ជាលទ្ធផលក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វបានចំនួនសរុប២០គ្រឿង ក្នុងនោះ រថយន្តដឹកជ្រូក០៨គ្រឿង រថយន្តដឹកមាន់១២គ្រឿង តមកក្រុមការងារ ចុះធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានសត្តឃាតដ្ឋានក្រុងស្ទឹងសែន និងបន្តចុះធ្វើជីវសុវត្ថិភាព នៅតាមបណ្ដាសត្តឃាតដ្ឋាន និង មធ្យោបាយដឹកជញ្ជូនសត្វ ជាបន្តបន្ទាប់ទៀត ដើម្បីការពារកុំឱ្យមានជំងឺឆ្លងទៅសត្វដទៃទៀត។
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានជំរុញឱ្យម្ចាស់រថយន្តដែលដឹកសត្វរស់គ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ធំ សូមអញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគនៅការិយាល័យផលិតកម្ម និងបសុសុព្យាបាលឱ្យបានគ្រប់រថយន្ត ដើម្បីការពារកុំឱ្យជំមានជំងឺឆ្លងទៅសត្វដទៃទៀត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ អត្ថបទ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ.ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។