Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ អញ្ជើញក្នុងកម្មវិធីជជែកដេញដោលយុវជនខេត្តកំពង់ធំ ឆ្នាំ២០២៥ ដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

អភិបាលរងខេត្តកំពង់ធំ អញ្ជើញក្នុងកម្មវិធីជជែកដេញដោលយុវជនខេត្តកំពង់ធំ ឆ្នាំ២០២៥ ដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំបានសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងកម្មវិធីជជែកដេញដោលយុវជនខេត្តកំពង់ធំ ឆ្នាំ២០២៥ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ(ការផ្តល់សិទ្ធិអំណាចដល់យុវជនគឺជាយុទ្ធសាស្រ្តគន្លឹះ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងសហគមន៍ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា បានលើកឡើងពីវឌ្ឍនភាពការងារជជែកដេញដោលរដូវកាលទី២ដំណើរការនៃការរៀបចំគឺ បានរៀបចំលិខិតផ្សព្វផ្សាយដល់គ្រឹះស្ថានរដ្ឋ ឯកជន និងស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត។ ធ្វើបទបង្ហាញសេចក្តីណែនាំ ដល់ថ្នាក់ដឹកនាំ និងគ្រូទទួលបន្ទុកការយុវជន។ ប្រជុំផ្សព្វផ្សាយលើកទី៣ តាមអនឡាញ អំពីផែនការសកម្មភាពកម្មវិធីជជែកដេញដោលថ្នាក់ខេត្ត។ រៀបចំលិខិតបង្គាប់ការ គណៈកម្មការជជែកដេញដោលថ្នាក់ខេត្ត។ ទទួលពាក្យចូលរួមប្រកួតចំនួន១៦ក្រុម ដែលមានគ្រឹះស្ថានរដ្ឋ ចំនួន១៣ក្រុម និងឯកជន៣ក្រុម។ រហូតដល់ពាក់កណ្ដាលផ្ដាច់ព្រាត់នេះ ដែលជាវគ្គចម្រុះជុំទី៣ ក្នុងនោះមានសមាសភាព៤ក្រុម មាន២ប្រធានបទប្រធានបទទី១(វិស័យទេសចរណ៍)និងប្រធានបទទី២(ការស្ម័គ្រចិត្ត)។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់ បានគូសបញ្ជាក់ថា ដើម្បីឱ្យសកម្មភាពយុវជនឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នីតិកាលទី៧ នៃរដ្ឋសភាជាតិ ដែលមុំទី១ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងមុំទី៥ផ្តោតលើការលើកកម្ពស់ វិទ្យាសាស្ត្របច្ចេកវិទ្យាឌីជីថល។ ដើម្បីបង្កើតឱកាសឱ្យយុវជនធ្វើការសិក្សារៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសប្បនិមិត្ត(AI) ព្រមទាំងជំរុញឱ្យយុវជនប្រើប្រាស់ឌីជីថលក៏ដូចជាការពង្រឹងសមត្ថភាពភាសាបរទេស នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងមជ្ឈមណ្ឌលបច្ចេកវិទ្យាដែលជាកម្មវិធីសិក្សា មានភាពនិយមស្របតាមចំណង់ចំណូលចិត្តរបស់យុវជនសម័យទំនើបឆ្លើយតបទៅនឹងគោលដៅពង្រឹងបំណិននៅសតវត្សរ៍ទី២១នេះ ក្នុងកាសម្រេចបានគោលដៅអភិវឌ្ឍប្រកដោយចីរភាពឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា។កម្មវិធីជជែកដេញដោលយុវជនជាកម្មវីធីដែលមួយដែលផ្តល់ឱកាសសម្រាប់យុវជនក្លាយជាពលរដ្ឋសកលតាមរយៈ÷ ការប្រើប្រាស់វប្បធ៌មក្នុងការនិយាយការងារស្ម័គ្រចិត្តការដោះស្រាយបញ្ហាបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល។ បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលពួកគេជួបប្រទះតាមរយៈការសន្ទនា។ កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុង ការបញ្ចេញមតិ ដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម។ ពង្រឹងជំនាញនៃការត្រិះរិះពិចារណាការសិក្សាស្រាវជ្រាវការចែករំលែកគំនិតការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម។ ផ្តល់ឱកាសឱ្យយុវជនពិចារណាបញ្ចេញគំនិតយោបល់បង្ហាញសមត្ថភាពនិងទេពកោសល្យជាសាធារណៈ ក្នុងការជជែកដេញដោលក្នុងសមរភូមិគំនិតនៃសង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។ បង្កើនបណ្តាញទំនាក់ទំនងភាពស្និតស្នាលរវាងយុវជន និងយុវជនដើម្បីផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាព។ ពង្រីកធនធានយុវជនដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្រុមជជែកដេញដោលមាន៤ក្រុមគឺវិទ្យាល័យតាំងក្រសាំង ជជែកដេញដោល ជាមួយវិទ្យាល័យជាស៊ីមកំពង់ថ្ម ប្រធានបទទី១(ការផ្ដល់សិទ្ធិអំណាចដល់យុវជន គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងសហគមន៍។ ចំណែកឯវិទ្យាល័យស្ទឹងសែន ជជែកដេញដោល វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ ប្រធានបទទី២(ការចូលរួមការងារស្ម័គ្រចិត្តរបស់យុវជន.គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងយុគ្គសម័យឌីជីថល។ ក្រោយពីជជែកដេញដោលចប់សព្វគ្រប់រួចមក វិទ្យាល័យដែលត្រូវប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ គឺវិទ្យាល័យស្ទឹងសែនក្រុមបដិសេធ ជជែកដេញដោលជាមួយវិទ្យាល័យកំពង់ថ្មក្រុមស្រប ប្រធានបទ(ការអប់រំសីលធម៌ និងចរិយាធម៌ដល់យុវជនតាមរយៈព្រះពុទ្ធសាសនា ជាយន្តការគន្លឹះធ្វើឱ្យសង្គមពោរពេញទៅដោយសុខសន្តិភាព។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains