Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ហាន កុសល: គន្លឹះប្រាំចំណុច ដែលអាចធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ធំមានការរីកចម្រើន

ឯកឧត្តម ហាន កុសល: គន្លឹះប្រាំចំណុច ដែលអាចធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ធំមានការរីកចម្រើន

កំពង់ធំ ÷ ឯកឧត្តម ហាន កុសល បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធី ” ប្រកាសដាក់ឲ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ ជំនាញចុងភៅ និងជំនាញគេហកិច្ច ” ដែលកម្មវិធីនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី 15 ខែកញ្ញាឆ្នាំ 2025 មាន សិក្ខាកាមចូលរួមសិក្សាចំនួន 160 នាក់ នៅក្នុងសាលប្រជុំខេត្តកំពង់ធំ ។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានថ្លែងនៅក្នុងឱកាសនោះថា ដើម្បីឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ធំ អាចដំណើរការរីកចម្រើនលូតលាស់ទៅបានលុះត្រាតែ អនុវត្តទៅតាមគន្លឹះចំនួន 5 ចំណុច ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ÷ 1. សន្តិភាព : ត្រូវមានសន្តិភាពទាំងក្នុងស្រុក និងសន្តិភាពជាមួយប្រទេសជិតខាង។ 2. សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណះ : ត្រូវមានសុវត្ថិភាព និងសន្តិសុខចំពោះភ្ញៀវទេសចរណ៍។ 3. ផាសុខភាព : ភាពសុខស្រួល ភាពសុខដុមរមនា និងក្តីសុខរបស់ភ្ញៀវ។ 4. សុខមាលភាព : គឺភាពងាយស្រួល របស់ភ្ញៀវទេសចរណ៍ ក្នុងការធ្វើដំណើរនៅក្នុងតំបន់ទេសចរណ៍។  5. សុខភាព : គឺចំណីអាហារដែលមិនបង្ករបញ្ហាដល់សុខភាពភ្ញៀវទេសចរណ៍ និងការចាប់ដៃគូរជាមួយ មន្ទីរពេទ្យ ដើម្បីងាយស្រួលក្នុងការសង្គ្រោះភ្ញៀវពេលមានបញ្ហាសុខភាព។ 

ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា  ការបង្កើតផលិតផលអ្វីមួយក្នុងវិស័យទេសចរណ៍ គឺមិនត្រូវរង់ចាំគេមកទិញប្រើប្រាស់នោះទេ គឺយើងត្រូវតែរិះរកមធ្យោបាយផ្សព្វផ្សាយ នឹងធ្វើយ៉ាងណា ដើម្បីឲ្យគេមកទិញផលិតផលរបស់យើង យកទៅប្រើប្រាស់ ។  ហើយការអភិវឌ្ឍន៍និងការច្នៃប្រឌិត គឺជាកត្តាចាំបាច់ណាស់នៅក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងតំបន់។

ជាចុងក្រោយ  ឯកឧត្តម បានផ្ដាំផ្ញើទៅដល់ សិក្ខាកាមចូលរួមទាំងអស់ថា ÷ ទម្លាប់ក្នុងការ ចែករំលែក ការថត ហើយបង្ហោះរូបភាពនឹង វីដេអូ ចូលទៅក្នុងបណ្ដាញសង្គម ដែលរូបភាពនិងវីដេអូទាំងនោះមិនបម្រើឲ្យការរីកចម្រើន ដូចជាការបង្ហាញពីការឈ្លោះទាស់ទែងគ្នា គ្រោះថ្នាក់ចរាចរណ៍ អសន្តិសុខមួយចំនួន ការគេងប្រវ័ញ្ចផ្សេងៗ វានាំឲ្យមានផលប៉ះពាល់ទៅដល់ វិស័យទេសចរណ៍ ។ ដូច្នេះ សូមប្អូនៗទាំងអស់គ្នា កាត់បន្ថយ ឬបញ្ឈប់នូវទង្វើទាំងអស់នេះ ទើបជាការរួមចំណែកក្នុងការធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើនទៅមុខបាន។ 
អត្ថបទ លោកលន សុភា.ពិនិត្យដោយសេកសាវេត

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains