Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប

(កំពង់ធំ)÷ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការយុទ្ធសាស្ត្រឋបនីយជីវមណ្ឌលបឹងទន្លេសាប ស្ថិតនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ធំ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជា វ៉ាន់ចាន់ អភិបាល នៃគណៈអភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អភិបាលរងនៃគណៈអភិបាលរងខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង លោកប្រធាន និងតំណាងអង្គការ UNESCO ,ACCB, CEPA, WCS, WWT, NLC, IUCN, FACT, CI និង FFI លោកប្រធានមន្ទីរទាំង៦ខេត្តជុំវិញបឹងទន្លេសាប ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន និងបងប្អូនសហគមន៍ជាច្រើនរូបផងដែរ។

ជាមួយគ្នានេះផងដែរឯកឧត្តម ជា វ៉ាន់ចាន់ អភិបាល នៃគណៈអភិបាលរងខេត្តកំពង់ធំ បានគូសបញ្ជាក់ថា តំបន់បឹងទន្លេសាប គឺជាបេះដូងនៃប្រព័ន្ធអេកូឡូស៊ី និងជាប្រភពសេដ្ឋកិច្ច-សង្គមដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជាយើង។ ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ផែនការយុទ្ធសាស្ត្រឋបនីយកម្មជីវបឹងទន្លេសាប ២០២៦-២០៣០» នេះឡើង គឺពិតជាឆ្លើយតបចំទិសដៅ ក្នុងការធានានូវតុល្យភាពរវាងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះដ៏មានតម្លៃ និងការគ្រប់គ្រងប្រើប្រាស់ដីធ្លីប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។ កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាវេទិកាដ៏មានតម្លៃក្នុងការចែករំលែកនូវទស្សនទាន យុទ្ធសាស្ត្រ ក៏ដូចជាការពង្រឹងកិច្ចសហការកាន់តែជិតស្និទ្ធរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដើម្បីរួមគ្នាអនុវត្តផែនការនេះឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

មានប្រសាសន៍នៅក្នុងពិធីនេះលោកជំទាវ ម៉ុម ថានី បានថ្លែងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមានស្ថាប័នមានសមត្ថកិច្ចជាសេនាធិការ និងស្ថាប័ន ពាក់ព័ន្ធ មួយចំនួនទៀត រួមទាំងដៃគូអភិវឌ្ឍផងដែរ បានខិតខំនិងបង្កើតយន្តការផ្សេងៗ ដើម្បីការពារ អភិរក្ស និងគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិដ៏មានតម្លៃរបស់បឹងទន្លេសាប។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ យើងទទួលបាននូវចំណេះដឹងនូវសកម្មភាពមួយចំនួនដែលបាន បង្ហាញសម្រាប់ការអនុវត្តការងារទៅតាមស្ថាបន័រៀងៗខ្លួនផ្អែកលើយុទ្ធសាស្ត្រអាទិភាពសំខាន់ៗចំនួន៦រួមមាន៖ (១)អភិបាលកិច្ចល្អ (២)ការគ្រប់គ្រងជលសាស្ត្រ (៣)ការគ្រប់គ្រងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ (៤)ការគ្រប់គ្រងការបំពុល (៥)ការគ្រប់គ្រងការប្រើប្រាស់ដី (៦)ការបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋាន។ អត្ថបទលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV