Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ឃួន ឃុនឌី លើកទឹកដល់បងប្អូនស្ត្រី ជាអាជីវករលក់ក្រឡាន ឱ្យបង្កើនគុណភាពរសជាតិ និងថែរក្សាអនាម័យ ដើម្បីបង្កើនភាពជឿជាក់ដល់អតិថិជន

លោកជំទាវ ឃួន ឃុនឌី លើកទឹកដល់បងប្អូនស្ត្រី ជាអាជីវករលក់ក្រឡាន ឱ្យបង្កើនគុណភាពរសជាតិ និងថែរក្សាអនាម័យ ដើម្បីបង្កើនភាពជឿជាក់ដល់អតិថិជន

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានលើកទឹកចិត្តដល់បងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន ឱ្យយកចិត្តទុកដាក់លើការបង្កើនគុណភាពរសជាតិ ការរក្សាអនាម័យក្នុងការផលិត និងការវេចខ្ចប់ ដើម្បីបង្កើនភាពជឿជាក់ពីសំណាក់អតិថិជន និងរួមចំណែកលើកកម្ពស់តម្លៃផលិតផលប្រពៃណីខ្មែរឱ្យកាន់តែមានការគាំទ្រ។

ការលើកឡើងរបស់លោកជំទាវ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន ដែលប្រព្រឹត្តទៅនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន នៅក្នុងមូលដ្ឋាននេះទាំងអស់។

លោកជំទាវ បានបន្តថា ក្រឡាន គឺជាផលិតផលប្រពៃណីដ៏មានតម្លៃរបស់ខ្មែរ មិនត្រឹមតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះអាជីវករគួរតែបន្តរក្សាគុណភាពរសជាតិឱ្យបានឆ្ងាញ់ មានស្តង់ដារ ប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាព និងយកចិត្តទុកដាក់ខ្ពស់លើអនាម័យក្នុងដំណើរការផលិត និងការដាក់តាំងលក់ ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើនទំនុកចិត្តពីអតិថិជន។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានលើកទឹកចិត្តឱ្យបងប្អូនស្ត្រីបន្តអភិវឌ្ឍជំនាញ កែលម្អការវេចខ្ចប់ និងពង្រីកការផ្សព្វផ្សាយផលិតផលឱ្យកាន់តែទូលំទូលាយ ដើម្បីបង្កើនឱកាសទីផ្សារ លើកកម្ពស់ប្រាក់ចំណូលគ្រួសារ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យនិងកែសម្រួលអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV