Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ រសៀលថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ទោ  ជូនសពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ ស្ថិតនៅគេហដ្ឋានសពក្នុងភូមិ អូរគ្រូកែ ឃុំ សំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោកវរសេនីយ៍ត្រី ព្រឿង ពោ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលត្រូវជាស្វាមីរបស់លោកស្រី ហេង ផល្លា បានទទួលមរណភាព នៅថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២០ និង ០០នាទីយប់ ក្នុង អាយុ ៣៤ឆ្នាំ ដោយរោគាពាធ ។

លោក ស្នងការ បន្តថ្លែងថា មរណភាពរបស់លោកវរសេនីយ៍ត្រី ព្រឿង ពោ គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជាទីស្រលាញ់ចំពោះបុត្រធីតា ប្រកបដោយព្រហ្មវិហារធម៌ មានចរិតស្លូតបូត សុភាពរាបសារ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏អង់អាចក្លាហាន ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតលះបង់អាយុជីវិតប្រកបដោយកិត្តិយសដើម្បី បុព្វហេតុសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ជាកិច្ចចុងក្រោយ លោកស្នងការ ព្រមទាំងកងកម្លាំងទាំងអស់សូមលំឱនកាយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ព្រឿង ពោ បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានឧបត្ថម្ភ ៖ .គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនស្មើនឹង១,៥០០,០០០រៀល,.ថវិកាមិត្តជួយមិត្តចំនួន ២,០០០,០០០រៀល និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិកម្ពុជា ៦,០០០,០០០រៀល សរុបថវិកា ៩,៥០០,០០០រៀល ជូនក្រុមគ្រួសារសព សម្រាប់ចូលរួមចំណាយដោះស្រាយក្នុងពិធីបុណ្យ ៕អត្ថបទក្នុងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV