Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ហាន កុសល ចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ក្រោមប្រធានបទ “ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ” នាពេលខាងមុខនេះ

(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ ដឹកនាំមន្ទីរពាក់ព័ន្ឋ អាជ្ញាធរក្រុង/ស្រុក/ឃុំ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានអញ្ជើញចូលរួមក្នុងការចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ក្រោមប្រធានបទ “ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ” នាពេលខាងមុខនេះ នៅបរិវេណប្រាសាទសំបូរព្រៃគុក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងកម្មវិធីនេះឯកឧត្តម ហាន កុសល បានលើកឡើងថាដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាល បៃតង ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន រៀបចំព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ក្រោមប្រធានបទ “ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់ការជិះកង់កញ្ចប់ទស្សនកិច្ចចម្ងាយ៣០គីឡូម៉ែត្រ វេលាម៉ោង៦:៣០នាទីព្រឹក ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានស្ទឹងសែន (ទីរួមខេត្តកំពង់ធំ) ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក និងមានរត់ឆ្លងឧបសគ្គចម្ងាយ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង៩គីឡម៉ែត្រ។ សម្រាប់ការចុះពិនិត្យមើលទីតាំងនាពេលនេះ គឺសមស្របទៅនឹងកន្លែងដែលមានសុវត្ថិភាព ធ្វើឱ្យកីឡាករកីឡាការិនីសម្រាកប្រកបដោយអនាម័យ និងមានផាសុខភាព។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV