Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​លោ​កជំទាវ​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុងពាលី​ ព្រះ​បល្ល័ង្ក​ព្រះ​ពុទ្ធ​បដិមា​ករ​នៅ​វត្ត​ប្រាសាទ​នរិន្ទ​ឥន្ទកុមារ​នៅ​ឃុំ​កំពង់​ស្វាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​លោ​កជំទាវ​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុងពាលី​ ព្រះ​បល្ល័ង្ក​ព្រះ​ពុទ្ធ​បដិមា​ករ​នៅ​វត្ត​ប្រាសាទ​នរិន្ទ​ឥន្ទកុមារ​នៅ​ឃុំ​កំពង់​ស្វាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​លោក​ជំទាវ​ នួន​ វិធាវី​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុងពាលី​ ព្រះ​បល្ល័ង្ក​តំកល់​ព្រះ​ពុទ្ធ​បដិមា​ករ​ ដែល​មាន​កំពស់​ ៤ម៉ែត្រ​ កន្លះ​ បេីគិតទាំងព្រះ​បល្ល័ង្ក​ផង​មាន​កំពស់​រហូត​ដល់​ទៅ​ ១២​ ម៉ែត្រ​ និង​ទទឹង​ព្រះ​ភ្នែន​ ព្រះ​ពុទ្ធ​បដិមា​មាន​ប្រវែង​ ៤ម៉ែត្រ​ ២​ តឹក​ ​ នៅ​ឃុំ​កំពង់​ស្វាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ និងពុទ្ធបរិ​ស័ទ​ចំណុះ​ជេីង​វត្ត​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ព្រះ​តេជគុណ​យាន​ ស្រេង​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​នរិន្ទ​ឥន្ទកុមា​ រួម​ជាមួយ​ព្រះ​តេជគុណ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ចំណុះ​ជេីង​វត្ត​ដែល​បាន​រួម​គ្នា​ កសាង​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ទីអារាម​នេះ​ ពិសេស​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ យាន​ ស្រេង​ ដែល​ក្នុង​រយៈ​ពេល​ជាង​​១១​ ឆ្នាំ​ កន្លង​ទៅ​នេះ​ ព្រះ​អង្គ​បាន​លះបង់​កម្លាំង​ព្រះ​កាយ​ គ្រប់​យ៉ាង​ក្នុង​ការ​ដឹក​នាំ​កសាង​សមិទ្ធផល​ធំៗ​ជា​ច្រើន​ ដូច​ជា​របង​ ខ្លោងទ្វារ​វត្ត​ ស្រះ​ទឹក​ ហើយ​ថ្ងៃ​នេះ​ កំពុង​ដំណើរការ​រៀបចំ​ក្រុងពាលី​ព្រះ​បល្ល័ង្ក​ និង​ថ្ងៃ​ស្អែក​ត្រូវ​ដង្ហែ​ព្រះ​ពុទ្ធ​បដិមា​មក​គង់​នៅ​បល្ល័ង្ក​ដ៍​ធំ​ និង​ខ្ពស់​ស្កឹមស្កៃ​នៅ​ក្នុង​ទីអារាម​នេះ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បានថ្លែងបន្ថែមទៀតថា៖​ កន្លងទៅ​នេះ​ ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និងពលទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ បាន​ចូល​រួម​ចំណែក​ជា​ថវិកា​ និង​សុីម៉ងត៍​មួយ​ចំនួន​ ចូល​រួម​ចំណែក​ជា​មួយ​ព្រះសង្ឃ​ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជេីងវត្ត​ ក្នុងការកសាងរបង​ ,​ខ្លោងទ្វារ​ និង​សមិទ្ធផល​នានា​មួយ​ចំនួននៅក្នុងទីអារ៉ាមនេះ ដេីម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា​ ដែល​ជាសាសនា​របស់​រដ្ឋ​ ហើយ​ដែល​មាន​ប្រជាពលរដ្ឋ​ ជាង​៩០​%​ នៅ​ទូទាំង​ប្រទេស​ គោរព​បូជា​ ។ ហើយ​បច្ចុប្បន្ន​នេះ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ វិស័យ​ព្រះពុទ្ធសាសនា​ ក៍មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ ដូច​វិស័យ​អាណាចក្រ​ដែរ​ ដែល​នៅ​ទូទាំង​ប្រទេស​មាន​វត្ត​អារាម​ ជាង​ ៥,០០០​ វត្ត​ និងមានព្រះសង្ឃ​ ជាង​ ៧០,០០០​ អង្គ​ ដែល​កំពុង​គង់​នៅ​ ជាទីគោរព​សក្ការៈ​របស់​ប្រជាជន​កម្ពុជា​ ។

នៅ​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ សម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា​ និង​សមិទ្ធផល​នានា​នៅ​ទីអារាម​ក្នុង​វត្ត​ប្រាសាទ​នរិន្ទ​ឥន្ទ:កុមារនៅ​ពេល​នេះ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ លោក​ជំទាវ​ រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និងពលទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ បាន​ចូល​រួម​បច្ច័យ​មួយ​ចំនួន​បន្ថែម​ទៀត​ សម្រាប់​រៀប​ចំ​ក្នុង​ពិធី​ក្រុងពាលី​ និង​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​ទីអារាម​នេះ​ផងដែរ​ ។

ព្រះ​តេជគុណ​ ព្រះ​ភិក្ខុ​ យាន​ ស្រេង ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ និង​លោក​អាចារ្យ​ គណៈកម្មការវត្ត​ ប្រសាទ​នរិន្ទ​ឥន្ទៈកុមារ​បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះ​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​លោក​ជំទាវ​ ​ ព្រម​ទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង​ និងពលទាហាន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ ដែល​ជានិច្ចកាល​តែង​តែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ទី​អារាម​វត្ត​បាគង​នេះ​ ពិសេស​ក្នុង​ពេល​ដែល​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ ដែល​កំពុង​គង់​ និង​អាស្រ័យ​នៅ​ក្នុង​វត្ត​នេះ​ ជួប​ការ​លំបាក​ខ្វះខាត​ចង្ហាន់​ប្រចាំ​ថ្ងៃ​ និង​ខ្វះ​បរិក្ខារ​ពេទ្យ​ សម្រាប់ការពារកូវីដ-​១៩​ នាពេល​កន្លង​ទៅ​ ដែល​នេះ​ ជា​ការ​លះបង់​ដ៏​ធំធេង​ ដែល​ព្រះ​សង្ឃ​ និង​គណៈកម្មការ​អាចារ្យ​វត្ត​ មិន​អាច​បំភ្លេច​បាន​ឡើយ​ ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV