Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោង សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតីតយុទ្ធជន ក្រុមគ្រួសារ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងព្រះមហាក្សត្រ

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តិជនកម្ពុជាស្រុកស្ទោង សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតីតយុទ្ធជន ក្រុមគ្រួសារ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងព្រះមហាក្សត្រ

(កំពង់ធំ)÷ លោក សាយ គឹមឡម បានសម្ដែងដូច្នេះក្នុងឱកាសដែលលោកអញ្ជើញប្រគល់ថវិកាបេឡាមរណសង្គ្រោះដល់គ្រួសារអតីតយុទ្ធជន និងជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋងាយរងហានិភ័យប្រមាណ១៦គ្រួសារ នៅក្នុងភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា ការជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះនៅក្នុងឱកាសនេះ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគម ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាពជីវភាពអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាព្រមទាំងក្រុមគ្រួសារគ្រប់ស្ថានភាព ពេលវេលាដែលបានពលីសព្វបែបយ៉ាងដើម្បីជាតិមាតុភូមិដ៏ស្រស់បំព្រងនៃយើង ជាពិសេសការរួមចំណែកយ៉ាងធំធេងក្នុងការការពារបូរណភាពទឹកដីសុវណ្ណភូមិ ពីសត្រូវឈ្លានពាន។

ឆ្លៀតក្នុងឱកាសនោះលោកក៏បានលើកទឹកចិត្តដល់អាជ្ញាធរឃុំពពក និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវរួបរួមសហការគ្នាក្នុងការអភិវឌ្ឍភូមិ/ឃុំ ឱ្យកាន់តែមានការអភិវឌ្ឍឡើងជាលំដាប់ ការចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិឱ្យបានល្អប្រសើរ ព្រមទាំងបរិស្ថានកាន់តែប្រុសបំព្រងស្របតាមបរិបទបម្រែបម្រួលអាកាសធាតុសកល និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទី៧នេះ។

ជាមួយគ្នានេះលោក សាយ គឹមឡម បានជំរុញដល់អាជ្ញាធរឃុំពពក ត្រូវបន្តផ្ដល់សេវាសាធារណៈជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យបានខិតជិតដល់ផ្ទះ និងកាន់តែមានប្រសិទ្ធភាព ជាពិសេសការចុះជួបសំណេះសំណាលសួរសុខទុក្ខ ស្វែងរកបញ្ហា តម្រូវការជាក់ស្ដែងនិងសំណូមពរនានារបស់ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន ព្រោះការចុះដោយផ្ទាល់បែបនេះគឺបានជួបប្រទះនូវស្ថានភាពពិត ថែមទាំងជួយសង្គ្រោះបានទាន់ពេលវេលានិងត្រូវគោលដៅថែមទាំងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា គ្រួសារអតីតយុទ្ធជននៅពេលនេះទទួលបាននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ហើយប្រជាពលរដ្ឋទាំង១៦គ្រួសារ ក្នុង១គ្រួសារទទួលគ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំងសម្លៀកបំពាក់មួយចំនួនទៀតផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV