Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង នៅស្រុកសន្ទុក ខេត្តកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនសោធននិវត្តន៍

ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបងប្អូនអតីតយុទ្ធជនកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ ធិបតីថ្លុកព្រីង នៅស្រុកសន្ទុក ខេត្តកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពអតីតយុទ្ធជនសោធននិវត្តន៍

ខេត្តកំពង់ធំ៖ នៅសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោធិបតី នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានរួមគ្នាគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ម៉ែន សារឿន អាយុ ៧១ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ នៅពេលថ្មីៗនេះ ។ ដែលពិធីនេះប្រព្រឹត្តិ​ទៅ​នៅក្នុង​មណ្ឌល​អភិវឌ្ឍ​ន៍​អតីត​យុទ្ធ​ជន​មរតក​តេជោ​ ធិបតី​ ថ្លុក​ព្រីង​ ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដោយគូសបញ្ជាក់អំពីប្រវត្តិស្នាដៃសំខាន់ៗរបស់លោកអនុសេនីយ៍ឯក ម៉ែន សារឿន ដែលធ្លាប់បានចូលបម្រើក្នុងជួរនគរបាល នៅឆ្នាំ១៩៨៥ នៅអង្គភាព អធិការដ្ឋាននគរបាលស្រុកសន្ទុក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយត្រូវបានក្រសួងមហាផៃ្ទ ដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១០ ។ ដោយកន្លងមកគាត់គ្មានដី គ្មានផ្ទះរស់នៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអាជ្ញាធរដែនដី និងគណ:កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តាម​រយៈ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​គន់​ គីម​ អនុប្រធាន​ប្រចាំ​ការ​ និង​ជា​អគ្គលេខាធិការ​ដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តន៍​ជន​កម្ពុជា​ ប្រគល់ដីសម្បទានសង្គមកិច្ចជូនគាត់មួយហិកតាកន្លះ និងផ្ទះមួយខ្នង ដើម្បីរស់នៅកសាងជីវភាពថ្មី ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ម៉ែន សារឿន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ ឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយ​នេះ​ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានបញ្ជាក់ថា៖ អតីតយុទ្ធជន ដែលបានមករស់នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ មានចំនួន ២០៦គ្រួសារ មានរយៈពេល ៥ឆ្នាំកន្លងមកហើយ ។ ហើយបងប្អូនអតីតយុទ្ធជនយើង ដោយសារមានជំងឺប្រចាំកាយ និងរបួសសើរើបានទទួលមរណភាពអស់ចំនួន ២០នាក់ រួចមកហើយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV