Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ខេត្តកំពង់ធំ ប្រារព្ធពិធីមិទ្ទីងមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា

ខេត្តកំពង់ធំ ប្រារព្ធពិធីមិទ្ទីងមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៥ ខេត្តកំពង់ធំ​បានប្រារព្ធពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ៦អដ្ឋិធាតុថ្មីទៀត ដែលជីករុករកបាន នៅក្នុងជំហានទី២ ដំណាក់កាល ទី២៤ រដូវប្រាំងឆ្នាំ ២០២៤ – ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តកំពង់ធំ ព្រមទាំង​លោកវរសេនីយ៍ឯកបម្រុង តុង ង៉ុកជឿង អនុប្រធានក្រុមបច្ចេកទេសជីក​រុករក​អដ្ឋិធាតុកងទ័ពវៀតណាម​ កា ៧២  ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ​ ​ នាយទាហាន​ នាយទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​  និងក្រុម​បច្ចេកទេស​ ការ​៧២​ ព្រមទាំង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​  ។

លោកវរសេនីយ៍ឯកបម្រុង តុង ង៉ុកជឿង  បានឡើងរាយការណ៍អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុក្នុងជំហានទីទី១ និងជំហានទី ២ ដំណាក់កាលទី២៤ រដូវប្រាំងឆ្នាំ ២០២៤ និងឆ្នាំ២០២៥ នេះ ទទួលបានអដ្ឋិធាតុចំនួន ១៤ អដ្ឋិធាតុ​ ព្រមទាំង​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​រួចហើយ និងបានបញ្ជាក់​អំពីការលំបាកនិងការងាយស្រួល ក្នុងសកម្មភាពនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងដំណាក់កាលទី២៤ នេះ ជូន​អង្គពិធីផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការស្រាវជ្រាវជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅមាតុភូមិវិញ បានបញ្ជាក់ថា  មកដល់ពេលនេះខេត្តកំពង់ធំ បានសហការជីកគាស់នឹងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា បានចំនួន ១,១៧៨ អដ្ឋិធាតុរួចហើយ ដោយបានចាប់ផ្ដើមដំណើរការស្រាវជ្រាវជីកគាស់យកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនេះ តាំងពីក្នុងរដូវប្រាំងឆ្នាំ ២០០៣ រហូតដល់រដូវប្រាំងឆ្នាំ ២០២៥ នេះ  ។ ចំពោះអដ្ឋិធាតុដែលស្រាវជ្រាវ និងសន្និដ្ឋានថានៅសេសសល់ប្រមាណ ចំនួន ពី៦០ ទៅ៧០ អដ្ឋិធាតុទៀតនិងដំណើរការជីករុករកបន្ត តាមកិច្ចព្រមព្រៀងជាក់ស្ដែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា  ពិសេសបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជម្នះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានរំដោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់  ឲ្យរស់រានមានជីវិតឡើងវិញ ។

ឯកឧត្តម ជា វ៉ាន់ចាន់ ក៏បានប្តេជ្ញាចិត្ត ក្នុងការបន្តសហការជាមួយក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម កា៧២ នៃកងទ័ពប្រជាជនវៀតណាម ដើម្បីបន្តស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុដែលនៅសេសសល់ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ បានជួបជុំសាច់ញាតិក្រុមគ្រួសារ ដែលកំពុងរង់ចាំ។

បន្ទាប់មកអង្គពិធីបានជូនដំណើរ និវត្តន៍របស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងក្រុមបច្ចេកទេស ជីករុករកអដ្ឋិធាតុ កា៧២  ដើម្បីវិលនិវត្តន៍ ទៅកាន់ប្រទេសវៀតណាមវិញ ប្រកបដោយសុវត្ថិភាព។អត្ថបទតំបន់ប្រតិបត្តិការសិទ្ធិកំពង់ធំ-ពិនិត្យដោយអុ៊មញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains