Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅជួសជុលជម្រកស្នាក់នៅដែលរងការខូចខាតទាំងស្រុងដោយខ្យល់កន្ត្រាក់ ជូន​លោក​ពល​បាល​ឯក​ គង់​ សុខុម​ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅជួសជុលជម្រកស្នាក់នៅដែលរងការខូចខាតទាំងស្រុងដោយខ្យល់កន្ត្រាក់ ជូន​លោក​ពល​បាល​ឯក​ គង់​ សុខុម​ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅជួយជួសជុលជម្រកស្នាក់នៅ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតទាំងស្រុង កាលពីថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២៦កន្លងទៅនេះ ជូនលោកពលបាកឯកគង់ សុខុម នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានភារកិច្ចការពារបូរណភាពទឹកដីនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ  ។

ឧត្តមសេនីយ៍ទោ សោម​ ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក គង់ សុខុម មានម្ដាយដែលមានវ័យចំណាស់​ និងភរិយាព្រមទាំងមានកូនតូចៗចំនួនពីរនាក់នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតៀមផ្ទាល់ដី ជញ្ជាំង និងដំបូលប្រក់ស័ង្កសី ។ តែជាអកុសល នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២៦ កន្លងទៅនេះ​ ជម្រក​ស្នាក់​នៅ​របស់​គាត់​ត្រូវភ្លៀងមួយមេ និងខ្យល់កន្ទ្រាក់បោកបក់បណ្ដាលឲ្យប៉ើងរបើកដំបូលផ្ទះរងការខូចខាតទាំងស្រុង ។ ហើយលោកពលរបាលឯកគង់សុខុម ជាយោធិន​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ដែលមានភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃផងដែរ។

ដើម្បីដោះស្រាយនូវការលំបាកនេះ ឧត្តមសេនីយ៍ទោសោមស៊ុន បាននាំយកនូវ ស័ង្កសីចំនួន៦០ សន្លឹក អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត នឹងលោកជំទាវ ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគ គ្រឿង​ឈេី​ និងថវិកាមួយចំនួន របស់​សប្បុរសជន​ និង​របស់​អង្គភាព​ យកទៅជួយឧបត្ថម្ភជូនក្រុមគ្រួសារគាត់ ហើយនឹងបានដឹកនាំកងកម្លាំងជួយជួសជុល ជម្រកស្នាក់នៅជូនក្រុមគ្រួសារគាត់បានរួចរាល់ទាំងស្រុងដែលជាការបង្ករនូវភាពកក់ក្តៅជូនដល់គ្រួសារយោធិននៅក្រោមឱវាទ ក្នុង​ពេល​ដែល​កំពុងមាន​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ ។

ក្រុមគ្រួសារលោកពលបាលឯក គង់ សុខុម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោសោមស៊ុន ដែលបានជួយដោះស្រាយការលំបាកនេះជូនដល់ក្រុមគ្រួសារគាត់បានទាន់ពេលវេលា ដែល​នេះ​គុណធម៌​ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ​ និងសូមគោរពជូនពរលោកមេបញ្ជាការ និងសហការីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV