Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទ ខេត្តកំពង់ធំ ប្រារព អបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សាខាកាកបាទ ខេត្តកំពង់ធំ ប្រារព អបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧  ខែមិថុនា ឆ្នាំ២០២៥ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន  ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ  ឯកឧត្តម លោកជំទាវ  លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៩យាងចូល ៩០ព្រះវស្សា ដែលបានប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ  លោកស្រី លំ គន្ធារី អប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានទ្បេីងអានសារថ្វាយព្រះពរ និងនិមន្តព្រះសង្ឃ ជយន្តោ ប្រាស់ព្រំ ថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលបានប្រគេនជូនរួមមាន៖  ទឹកបរិសុទ្ធ ៥កេស អង្ករ ៥ បេ មី៥ កេស ត្រីខ ៥យួរ  ទឹកត្រី៥យួរទឹកស៊ីអីវ៥ យួរ សាដក់ ៥ ឈុត និងថវិកាប្រគេនព្រះសង្ឃមួយចំនួនផងដែរ។
សម្រាប់យុវជនកក្រក ទីប្រឹក្សា ចំនួន២៣នាក់ថវិកាចំនួន១០,០០០រៀល និងអ្នកស្ម័គ្រចិត្ត
៥នាក់ ក្នុង១នាក់ ថវិកាចំនួន ២០.០០០រៀល។ អត្ថបទ សាខាកាកក្រហមខេត្តកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains