Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀនសូត្រអប់រំចិត្តសាស្ត្រ ជូនកងទ័ពក្នុងសភាពការណ៍ថ្មី

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀនសូត្រអប់រំចិត្តសាស្ត្រ ជូនកងទ័ពក្នុងសភាពការណ៍ថ្មី

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការរៀនសូត្រអប់រំចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ  ព្រមទាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងជាគ្រូឧទ្ទេស តំណាងឲ្យបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លែងនូវការស្វាគមន៍ និងបានរាយការណ៍អំពីសភាពការណ៍មួយចំនួន ក្នុងការគ្រប់គ្រងកម្លាំង ការគ្រប់គ្រងសតិអារម្មណ៍កងទ័ព និងទឹកចិត្តមោះមុត ស្នេហាជាតិ  ប្រកបដោយភក្តីភាពចំពោះជាតិសាសនា និងព្រះមហាក្សត្រ ពិសេសនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង តំណាង​ឲ្យ​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ពៅ​ ហេង​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​បានថ្លែងអំណរគុណ នឹងថ្លែងនូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសិករង និងថ្នាក់ដឹកនាំ ព្រមទាំងនាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ មានការសាមគ្គីភាពគ្នាបានល្អ និងបានបំពេញភារកិច្ចទទួលបានជោគជ័យតាមផែនការ ដែលយោធភូមិភាគទី៤ បានដាក់ចេញនាពេលកន្លងទៅ។

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានឡើង​ឧទ្ទេសនាមអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការជាតិ ពិសេសព្រឹត្តិការណ៍ជាក់ស្ដែងដែលកំពុងកើតមានឡើងរវាងកម្ពុជា និងថៃ ហើយនិងស្ថានការណ៍នៅតាមព្រំដែនកម្ពុជាថៃ ព្រមទាំងការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល និងការសាមគ្គីឯកភាពជាតិទាំងមូល បានដាក់​ពាក្យបណ្ដឹងស្ដីពីបញ្ហាជម្លោះនៅតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌ អន្តរជាតិទីក្រុងឡាអេ (icj) ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ ទោះបីជាភាគីថៃ ដែលជាចោរឈ្លានពាន មិនហ៊ានឡើងទៅកាន់តុលាការយុតិ្តធម៍អន្តរជាតិក៏ដោយក្តី ។ ជាមួយនោះដែរឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានលេីកទឹកចិត្តឱ្យយោធិនគ្រប់រូប ត្រូវតែប្រជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ ការពារបូរណភាពទឹកដី មិនឲ្យមានខ្មាំងសត្រូវណាមកឈ្លានពានបានឡើយ។

នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រទឹកដី ដែលត្រូវ​បានឧទ្ទេសនាម និងបានប្ដេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីជាតិនិងប្រជាជនកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains