លោក សួគ៌ ប៊ុនធង បានលើកឡើងថា ការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានលើដំណើរការដេញថ្លៃ និងការសាងសង់ថវិកាគម្រោងមូលនិធិឃុំជាសក្ខីភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាពខ្ពស់
(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធង បានលើកឡើងថា ការអញ្ជើញចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានលើដំណើរការដេញថ្លៃ និងការសាងសង់ថវិកាគម្រោងមូលនិធិឃុំ ជាសក្ខីភាពនៃការអនុវត្តថវិកាមូលនិធិឃុំ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាពខ្ពស់
លោក សួគ៌ ប៊ុនធង បានលើកឡើងដូច្នេះក្នុងពិធីដេញថ្លៃ សាងសង់គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ របស់ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅសាលាឃុំប្រឡាយ កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
លោកបានបន្ថែមថា ការអនុវត្តដំណើរការថវិកាមូលនិធិឃុំ បានត្រឹមត្រូវប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព ជាពិសេសឆ្លើយតបបានចំគោលដៅ ទាន់ពេលវេលា លើតម្រូវការជាក់ស្ដែង និងអាទិភាពបំផុតរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសប្រកបដោយបរិយាប័ន្ន លទ្ធិប្រជាធិបតេយ្យ គឺជាការឆ្លើយតបដ៏ត្រឹមត្រូវជាក់ស្ដែង និងស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ជាមួយនេះផងដែរ លោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំប្រឡាយត្រូវបើកដំណើរការការដ្ឋាន និងសម្ពោធសមិទ្ធផលការចូលរួមតាមដានត្រួតពិនិត្យដំណើរការសាងសង់ផ្លូវក្នុងមូលដ្ឋាននេះ ដើម្បីធានាបាននូវផ្លូវប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យា ជាផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
លើសពីនេះទៀតលោក សួគ៌ ប៊ុនធង បានកោតសរសើរខ្ពស់ដល់នីតិវិធីនិងដំណើរការដេញថ្លៃគម្រោងនៅក្នុងឱកាសនេះដែលបានប្រព្រឹត្តទៅបានដោយរលូន មានប្រសិទ្ធភាព តម្លាភាពបំផុត ក្រោមក្រសែរភ្នែកគណៈអធិបតី ភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើនអង្គភាពថែមទៀត។
ជាចុងបញ្ចប់ លោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំប្រឡាយត្រូវពង្រឹការផ្ដល់សេវា ការរក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរបន្ថែមទៀត ត្រូវសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងការថែរក្សាសម្បត្តិសាធារណៈ ដីចំណីផ្លូវ បរិស្ថាន អនាម័យឱ្យបានជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ដំណើរការដេញថ្លៃកិច្ចសន្យាសំណង់នេះគឺសាងសង់ផ្លូវក្រាលក្រួសក្រហមប្រវែង២,០០០ម៉ែត្រ ទទឹងទទឹង៦ម៉ែត្រ កម្រាស់ក្រួសក្រហម ០,១៥ម៉ែត្រ លូទោសអង្កត់ផ្ចិត ៨០០មីលីម៉ែត្រ ១កន្លែង លូទោលអង្កត់ផ្ចិត ១,០០០មីលីម៉ែត្រ ១កន្លែង និងស្លាកសញ្ញាគម្រោង១ផ្ទាំងផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង










![]()
