លោក ងួន រាសី អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “ការធ្វើនវានុវត្តន៍អាជីវកម្មគ្រួសារ និង ការប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចថ្មី” ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក ងួន រាសី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានវិទ្យាស្ថាន នាយកប្រតិបត្តិ និងមន្ត្រីជំនាញ ម្ចាស់អាជីវកម្ម តំណាងសាកលវិទ្យាល័យ ដែលធ្វើនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ។
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចថ្មី២០២៥ គឺជាកម្មវិធី ដែលត្រូវបានផ្តួចផ្តើមឡើងដោយ សហគ្រិនខ្មែរ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង ជាពិសេសផ្ដល់ការគាំទ្រដល់ធុរកិច្ចថ្មីទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។
លោក ងួន រាសី បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងក្នុងការធ្វើនវា នុវត្តន៍អាជីវកម្ម ដែលជា តម្រូវការរបស់អតិថិជន និងបម្រើដល់វិស័យសេដ្ឋកិច្ចជាតិមួយ ចំណែក ដោយត្រូវបានរាប់បញ្ចូលជាអាទិភាពក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាតិទាំងមូល។ ពេលវេលាគឺជាឱកាសដ៏ល្អសម្រាប់បង្កើនសមត្ថភាព ដើម្បីអភិវឌ្ឍអាជីវ កម្មរបស់អ្នកទាំងអស់គ្នា ធុរកិច្ចថ្មីមិនជាអាជីវកម្មតូចតាចនោះទេនៅក្នុងបរិបទខេត្តកំពង់ធំ ធុរកិច្ចថ្មីចាប់ផ្តើមជួយដោះស្រាយបញ្ហាក្នុងស្រុក ដូចជាអេកូទេសចរណ៍ កសិកម្ម សេវាកម្ម និងបញ្ហាផ្សេងៗទៀត។
លោកបានបន្ថែមទៀតថា កម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរធុរកិច្ចថ្មីក្នុងឆ្នាំ២០២៥ ពិតជាមានសារៈ សំខាន់ណាស់ក្នុងការជំរុញ និងលើកទឹកចិត្តសហគ្រិននៅកម្ពុជា។ ហើយកម្មវិធីប្រកួត នេះមិនមែនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ វាជាឱកាសដើម្បីបង្កើនសក្តានុពល ភាពជឿជាក់ និងបង្កើនឱកាសថ្មីៗផងដែរ ។
សិក្ខាសាលាខាងលើនេះ គឺជាផ្នែកមួយ នៃកម្មវិធីឈ្មោះថា «ការធ្វើនវានុវត្តន៍អាជីវកម្មគ្រួសារ និង ការប្រកួតពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចថ្មី» ដែលទទួលបានការគាំទ្រពីសហគ្រិនខ្មែរ (KE) ។ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះខាងលើនេះ អាចចុះឈ្មោះតាមតំណភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSdnqX6DB89y9dpAb_gGfY1wEcB9uStltlPGD4tyd5N-Sz7C6A/viewform ៕ អត្ថបទ-រូបភាពដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។