Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អតីតយុទ្ធជន​ និង​ក្រុម​គ្រួសារ​ចំនួន ២៤៥នាក់ នៅ​ខេត្តកំពង់ធំ​ ទទួលបានការពិនិត្យព្យាបាលជំងឺ​ និងផ្ដល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យនៃគ្រឹស្ទបរិស័ទកម្ពុជា ដេីម្បី​អបអរ​សាទរ​ខួប​លើក​ទី​១៨​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ ឆ្នាំ​២០២៥​

អតីតយុទ្ធជន​ និង​ក្រុម​គ្រួសារ​ចំនួន ២៤៥នាក់ នៅ​ខេត្តកំពង់ធំ​ ទទួលបានការពិនិត្យព្យាបាលជំងឺ​ និងផ្ដល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យនៃគ្រឹស្ទបរិស័ទកម្ពុជា ដេីម្បី​អបអរ​សាទរ​ខួប​លើក​ទី​១៨​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ ឆ្នាំ​២០២៥​។

(ខេត្តកំពង់ធំ)៖ ដេីម្បី​អបអរសាទរ​ខួប​លើក​ទី​១៨​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ ឆ្នាំ​២០២៥​ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានសំណូមពរពីអតីតយុទ្ធជន និង​ក្រុមគ្រួសារ​ដែលមានជំងឺ និងមានជីវភាពលំបាកខ្វះខាតចំនួន ២៤៥​នាក់​ តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។  ក្រុមគ្រូពេទ្យនៃគ្រឹស្ទបរិស័ទកម្ពុជា (១/ ពួកជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ ២/ និងក្រុមព័ន្ធកិច្ចព្រះពរ) រួមសហការជាមួយក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យ ព្រមទាំងវ៉ែនតា ជូនអតីតយុទ្ធជន និង​ក្រុមគ្រួសារ​ដោយឥតគិតថ្លៃ ដែលពិធីនេះប្រព្រឹត្តទៅ​នៅលេីទីតាំងដី​សម្បទាន​សង្គម​កិច្ច​ សម្រាប់​អតីត​យុទ្ធ​ជន​ នៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

លោក សឿន សុីហុក តំណាងក្រុមជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ និងលោកវេជ្ជបណ្ឌិត នង ណុប តំណាងក្រុមព័ន្ធកិច្ចព្រះពរ នៃគ្រឹស្ទបរិស័ទកម្ពុជា បានមានប្រសាសន៍ថា៖​ ក្រុម​វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យរបស់គ្រឹស្ទបរិស័ទកម្ពុជា កន្លង​ទៅ​បានជួយពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងផ្ដល់ថ្នាំពេទ្យ និងវ៉ែនតា ជូនកងទ័ព ប្រជាពលរដ្ឋ និងអតីតយុទ្ធជន បានជាច្រើនកន្លែងមកហើយ  ជាក់ស្ដែង​ក្នុង​រយៈ​ពេល​ជាង​ ៣​ ខែ​កន្លង​មក​បាន​ទៅ​ជួយ​ពិនិត្យ​ ព្យាបាល​ជំងឺ​ និង​ផ្ដល់​ថ្នាំ​ពេទ្យ ព្រមទាំងវ៉ែនតា ជូនដល់ប្រជាពលរដ្ឋនៅឃុំដងកាំបិត ​ស្រុក​សណ្តាន់​​ ខេត្ត​កំពង់​ធំ​ផងដែរ​ ដើម្បីសម្រាលដល់ការលំបាករបស់ពួកគាត់ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល ក៏ដូចជាសុខុមាលភាពរបស់ប្រជាជន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឲ្យអតីតយុទ្ធជន និង​ក្រុមគ្រួសារ​ ដែលបាន​អញ្ជើញមកព្យាបាលជំងឺទាំងចំនួន ២២៥នាក់ នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៨​ ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ ឆ្នាំ​២០២៥​ (២១​មិថុនា​ ឆ្នាំ​២០០៧​ -២១​ មិថុនាឆ្នាំ​ ២០២៥​)​ នាពេល​នេះ​ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃគ្រឹស្ទបរិស័ទកម្ពុជា ដែលបានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ តាមសំណូមពររបស់អតីតយុទ្ធជន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំ ដើម្បីជួយដោះស្រាយសម្រាលដល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន ក្នុងពេលមានជំងឺ ព្រមទាំងមានជីវភាពលំបាកខ្វះខាត ហើយមួយផ្នែកទៀតបងប្អូនអតីតយុទ្ធជនយើងនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានចម្ងាយផ្លូវឆ្ងាយក្នុងការធ្វើដំណើរទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក​ និង​មន្ទីរពេទ្យខេត្ត។

អតីត​យុទ្ធ​ជន​ និងក្រុម​គ្រួសារ​ទាំង​ ២៤៥​នាក់​ បាន​ថ្លែងអំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុតចំពោះ​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​កំពង់ធំ​ ព្រមទាំងសហការី និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃគ្រឹស្ទបរិស័ទ​កម្ពុជា​ ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ សម្ភារៈ​ និង​ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​ជូន​ពួកគាត់​នៅ​ពេល​នេះ​ និងសូមជូនពរ​សូម​ព្រះប្រទានពរឲ្យ​ទទួល​បាន​នូវ​សេចក្ដី​សុខ​ សេចក្ដី​ចម្រើន​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។ បទតំបន់សឹករងកំពង់ធំ​.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains