Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ការសិក្សារៀនសូត្រ ត្រូវតែលះបង់ពេលវេលា ដើម្បីឱ្យមានជំនាញ និងចំណេះពិតប្រាកដក្នុងការយកទៅអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួន ដោយមានការទទួលខុសត្រូវ

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ការសិក្សារៀនសូត្រ ត្រូវតែលះបង់ពេលវេលា ដើម្បីឱ្យមានជំនាញ និងចំណេះពិតប្រាកដក្នុងការយកទៅអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួន ដោយមានការទទួលខុសត្រូវ

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការសិក្សារៀនសូត្រ ត្រូវតែលះបង់ពេលវេលា ដើម្បីឱ្យមានជំនាញ និងចំណេះពិតប្រាកដក្នុងការយកទៅអនុវត្តនៅក្នុងអង្គភាពរបស់ខ្លួន ដោយមានការទទួលខុសត្រូវ។ ឯកឧត្តមអភិបាលខេត្តថ្លែងដូច្នេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញឌីជីថល សម្រាប់កិច្ចការងាររដ្ឋបាលជូនមន្ត្រីរាជការនៃរដ្ឋបាលខេត្ត/ក្រុង/ស្រុក និងឃុំសង្កាត់នៃខេត្តកំពង់ធំ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់គោលដៅ នៃបណ្ដុះបណ្ដាលកម្មវិធី១.៥លាននាក់ គឺរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់មន្ត្រី រាជការមកពីរដ្ឋបាលខេត្ត/ស្រុក/ឃុំ របស់រដ្ឋបាលខេត្តកំពង់ធំ លើជំនាញឌីជីថលដែលជាតម្រូវការចាំបាច់សម្រាប់ ពន្លឿនកិច្ចការរដ្ឋបាលប្រចាំថ្ងៃ និងអាចឱ្យមន្ត្រីរាជការបំពេញកិច្ចការរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងការផ្តល់ សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសចូលរួមកសាងមូលធនមនុស្សឌីជីថល នៅក្នុងវិស័យសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ សូមសិក្សារៀនសូត្រមានជំនាញចំណេះហើយ យកទៅប្រើប្រាស់ក្នុងអង្គភាពរបស់ខ្លួនប្រកបដោយភាពជោគជ័យ។ ក្រោយពីសិក្សារៀនសូត្រចប់ត្រូវផ្សព្វផ្សាយបន្ថែមដល់មន្ត្រីដែលពុំបានមកសិក្សារៀនសូត្រនេះ ឱ្យគាត់មានចំណេះជំនាញ និងបទពិសោធន៍បន្ថែមទៀត ក្នុងការធ្វើការងារបានរហ័សទាន់ពេលវេលា និងមានភាពត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៤២ម៉ោង ដោយប្រើប្រាស់វិធីសាស្ត្របែបចម្រុះ (ម៉ោងទ្រឹស្តី សិក្សា តាមរយៈអនឡាញ និងស្វ័យសិក្សានៅក្នុងប្រព័ន្ធអនឡាញ របស់បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងម៉ោងអនុវត្តសិក្សាផ្ទាល់នៅខេត្តកំពង់ធំ) ដោយមាន ៧មុខវិជ្ជាដូចជា÷ កុំព្យូទ័រចាំបាច់ (CE) អនឡាញចាំបាច់ (DE) សន្តិសុខសាយប័រ និងឯកជនភាព (CP) កម្មវិធីបង្កើតឯកសាររដ្ឋបាល (WP) កម្មវិធីបង្កើកសៀវភៅបញ្ជី (SS) បង្កើតមាតិកានីជីថលសម្រាប់ការធ្វើបង្ហាញ (DC) គោលនយោបាយឌីជីថល (DP)។ អត្ថបទលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains