Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកបារាយណ៍ អញ្ជើញសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែប្រវែង៥.៣០០ម៉ែត្រ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ

អភិបាលស្រុកបារាយណ៍ អញ្ជើញសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែប្រវែង៥.៣០០ម៉ែត្រ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ

(កំពង់ធំ)÷ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ អមដំណើរដោយមន្រ្តីសាលាស្រុក ក្រុមការងារថ្នាក់ឃុំ និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែរប្រវែង៥.៣០០ម៉ែត្រ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

លោក ឃន ចាន់ថៃ បានលើកឡើងថាកន្លងមក ផ្លូវ១ខ្សែនេះមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរនៅរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត/ស្រុក និងបងប្អូនប្រជាពលរដ្ឋ បានជួយកសាងផ្លូវលំ១ខ្សែនេះឱ្យបានស្អាត និងមានគុណភាពងាយស្រួលក្នុងការធ្វើដំណើរ សម្រាប់ដឹកកសិផលយកទៅលក់នៅទីផ្សារបានទាន់ពេលវេលា ជាពិសេសគឺងាយស្រួលសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រនៅសាលារៀនផងដែរ។

លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវលំ១ខ្សែនេះឱ្យបានគង់វង្ស ប្រសិនបើមានការខូចខាតសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ចៀសវាងកុំឱ្យមានការខូចខាតធ្ងន់ធ្ងរ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់គោលដៅជាយុទ្ធសាស្ត្របញ្ចកោណមាន÷(ទឹក ដី ភ្លើង ផ្លូវ និងសម័យឌីជីថល) ដើម្បីឱ្យនៅក្នុងមូលដ្ឋានមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន បម្រើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅប្រកបដោយសប្បាយរីករាយ។

សូមបញ្ជាក់ផងដែរថា ផ្លូវលំ១ខ្សែត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់មានប្រវែង៥.៣០០ម៉ែត្រ ទទឹង៥ម៉េត្រ ចូលរួមកសាងដោយលោក កូវ គឹមលាង និងបងប្អូនប្រជាពលរដ្ឋភូមិចារ និងភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អត្ថបទរដ្ឋបាលស្រុកបារាយណ៍ -ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains