Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញចម្រុះចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប នៅរដូវបិទឡូនេសាទដើម្បីឱ្យត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កម្លាំងជំនាញចម្រុះចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប នៅរដូវបិទឡូនេសាទដើម្បីឱ្យត្រីពងកូន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវរ:សេនិយ៍ទោ ទិត ចាន់ នាយរងសេនាធិការ បញ្ហាការស្រាលឈរជើងនៅព្រែកធ្លក (យោធភូមិភាគទី៤)បានដឹកនាំកម្លាំងចម្រុះ ផ្នែកសិករងក្រុង ស្រុក និងកម្លាំងរដ្ឋបាលជលផលឈរជើងនៅឃុំផាត់សណ្តាយស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចមុខព្រែកជើងលោង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

កម្លាំងជំនាញចម្រុះចុះបង្ក្រាប់បទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន២៧របាំងប្រវែង១៣០០ម៉ែត្រ ទ្បុកចំនួន៥៤គ្រឿង លូ៥៤មាត់ បង្គោលចំនួន៥៥០ដើម
ចាក់ព្រលែងកូនត្រីទំងន់២០គីទ្បូក្រាមចូលទន្លេវិញ។

ចំពោះសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកកំពីងតាគង់ និងចំណុច ព្រែករលំាទ្រុង ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះផងដែរក្រុមការងារកម្លាំងចម្រុះចុះបង្រ្កាប និងទប់ស្កាត់បទល្មើសបឹងទន្លេសាប នៅឃុំពាមបាងជាលទ្ឋផលអនុវត្តបាន០២ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមមាន÷ របាំងស្បៃមុងចំនួន៨របាំងប្រវែង២៤០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៩របាំងប្រវែង៥៩០ម ឡុកចំនួន១៧គ្រឿង លូចំនួន២៦មាត់
បង្គោលឈើចំនួន១០២០ដើម។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains