Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល  និងជូនដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ទៅបន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល  និងជូនដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ទៅបន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង

(កំពង់ធំ) ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល  និងជូនដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ទៅបន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមឈរផែន ដើរព្យុះហយាត្រាអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៥)។

 ក្នុងឱកាសនោះ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ ទាំងអស់ក្នុងការខិតខំប្រឹងប្រែង  ហ្វឹកហាត់ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារសង្គមជាតិ ។

ឯកឧត្ដម នួន ផារ័ត្ន បានបន្តទៀតថា សូមឱ្យប្អូនៗដែលសិក្ខាកាម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាអាវុធហត្ថមានជំនាញ មានវិជ្ជាជីវៈច្បាស់លាស់ និងជាទំពាងស្នងឬស្សីដ៏ល្អ សម្រាប់បម្រើនិងការពារប្រទេសជាតិទាំងមូល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម បាននាំយកអង្ករចំនួន៥តោន និងថវិកា ចំនួន ១៥,០០០,០០០រៀល ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន៣០០នាក់ ម្នាក់ៗទទួលបាន ថវិកា៥០,០០០រៀល ។

 នាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើសេចក្ដីរាយការណ៍ ជូន ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត  អំពីការហ្វឹកហាត់ដោយសង្ខេបរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្ដម ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកសំណេះសំណាល និងបានឧបត្ថម្ភ អង្ករ ព្រមទាំងថវិកា ដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមនៃកងរាជអាវុធហត្ថកំពង់ធំ។  អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains