Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ : ស្ត្រីរឹងមាំ ស្ត្រីមានសេដ្ឋកិច្ចនៅក្នុងដៃ គឺជាកត្តានាំឲ្យមានការកាត់បន្ថយនូវអំពើហិង្សាក្នុងគ្រួសារ.

អភិបាលរងខេត្តកំពង់ធំ : ស្ត្រីរឹងមាំ ស្ត្រីមានសេដ្ឋកិច្ចនៅក្នុងដៃ គឺជាកត្តានាំឲ្យមានការកាត់បន្ថយនូវអំពើហិង្សាក្នុងគ្រួសារ.

កំពង់ធំ : “ធ្វើជាស្ត្រី គឺត្រូវតែជាស្ត្រីរឹងមាំ ហើយជាស្ត្រីដែលមានសេដ្ឋកិច្ចនៅក្នុងដៃ(មានលុយចាយគ្រប់គ្រាន់) នោះគឺជាកត្តាមួយដែលនាំឲ្យមានការកាត់បន្ថយនូវអំពើហិង្សាក្នុងគ្រួសារ” អភិបាលរងខេត្តកំពង់ធំ លោកស្រី លំ គន្ធារី បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែល លោកស្រី បានអញ្ជើញជា អធិបតី នៅក្នុងកម្មវិធី “កិច្ចប្រជុំក្រុមការងារ ឆ្លើយតបជាពហុវិស័យ  ចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ធំ” ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី 04 ខែមិថុនា ឆ្នាំ 2025 នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។

លោកស្រី លំ គន្ធារី បានថ្លៃងបន្ថែមទៀតថា តាមរយៈការរួមគ្នាលើកកម្ពស់ យេនឌ័រ គឺចង់សំដៅ ទៅដល់ការ យកចិត្តទុកដាក់ ការផ្ដល់សិទ្ធិពេញលេញ និងការគាំពារ ចំពោះស្ត្រីនិងកុមារី. ហេតុដូច្នេះ សូមក្រុមការងារ ទាំងអស់ដែលមកពីរតាមបណ្ដារ ស្រុកចំនួន 7 នៅក្នុងខេត្តកំពង់ធំ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើកិច្ចអន្តរាគមន៍ ជួយដោះស្រាយ បញ្ហារបស់ ស្ត្រីនិងកុមារី ដែលរងគ្រោះ ដោយការរំលោភបំពាន និងរងនូវអំពើហិង្សានៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត។  ជាពិសេសនោះ ត្រូវជួយ ផ្ដល់កន្លែងមានសុវត្ថិភាព ស្វែងរកសេវាផ្នែកច្បាប់ សេវាថែទាំសុខភាព ស្វែងរកការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងស្វែងរកការងារ សម្រាប់ជនរងគ្រោះផងដែរ។ ហើយក្នុងករណី មានអំពើហិង្សានិងការរំលោភបំពានកើតឡើង ត្រូវសហការធ្វើយ៉ាងណាចាប់ជនប្រព្រឹត្តបទល្មើសយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខានតែបាន។

លោកស្រី ក៏បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើការជួយជនរងគ្រោះ ដោយបានបង្កើតគណៈមេធាវីសម្ដេចតេជោ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលនឹងជួយដល់ស្ត្រីនិងកុមារីដែលរងគ្រោះ ដោយអំពើហិង្សា នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយឥតគិតថ្លៃ. ដែលនេះគឺជាការលើកទឹកចិត្តនិងជាឱកាសសម្រាប់ស្ត្រី ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែមានភាពរឹងមាំ ហើយឈានទៅ ក្លាយជាស្ត្រី ដែលមានសេដ្ឋកិច្ចនៅក្នុងដៃរបស់ខ្លួន បានន័យថាស្ត្រីមានលុយសម្រាប់ប្រើប្រាស់តាមតម្រូវការ តាមរយៈការមានការងារធ្វើ បង្កើតចំណូលឲ្យខ្លួនឯង. ទាំងនេះជាមូលហេតុមួយដែលនាំឱ្យមានការកាត់បន្ថយនូវអំពើហិង្សាមួយចំណែកធំចំពោះស្ត្រីនៅក្នុងជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ.

ជាមួយគ្នានោះផងដែរ លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារី បានមានប្រសាសន៍ថា ការបង្កើតក្រុមការងារ ឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ ដែលមានចំនួន 7 ស្រុក គឺមានភារកិច្ចនិងទំនួលខុសត្រូវ ដូចមានចែងនៅក្នុងសេចក្តីសម្រេច. ហើយក៏សូមអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារក្នុងការសម្របសម្រួល ដែលចូលរួមក្នុងការដោះស្រាយបញ្ហាដល់ជនរងគ្រោះជាស្ត្រីនិងកុមារី កន្លងមកដោយបានទទួលបាននូវលទ្ធផលល្អប្រសើរ. ដូច្នេះ ជាទិសដៅនិងផែនការបន្ត សូមក្រុមការងារតាមបណ្ដាលស្រុកទាំងអស់ បន្តខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការចូលរួម លើកកម្ពស់យេនឌ័រ ដើម្បីស្ត្រីនិងកុមារី រួចផុតពីការរំលោភបំពាន និងការទទួលរងនូវអំពើហិង្សាគ្រប់រូបភាព។ អត្ថបទ លោកលន សុភា.ពិនិត្យដោយសេក សាវេត

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains