Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ដឹកនាំគ្រឿងចក្រកាយដាក់លូរំដោះទឹកប្រវែង ៣៥០ម៉ែត្រនៅភូមិត្នោត

អភិបាលស្រុកស្ទោង ដឹកនាំគ្រឿងចក្រកាយដាក់លូរំដោះទឹកប្រវែង ៣៥០ម៉ែត្រនៅភូមិត្នោត

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញដឹកនាំគ្រឿងចក្រកាយដាក់លូប្រអប់រំដោះទឹកប្រវែង ៣៥០ម៉ែត្រនៅភូមិត្នោត ឃុំកំពង់ចិនជើង កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥។

លោកបានបញ្ជាក់បន្ថែមថា ការកាយដាក់លូនៅក្នុងឱកាសនេះគឺដើម្បីបញ្ជៀសនិងរំដោះទឹកដែលតែងតែកកស្ទះនិងដក់នៅលើផ្លូវជាតិលេខ៦ ដែលជាការរំខានដល់ការធ្វើដំណើរក៏ដូចជាបង្កឱ្យមានការឆាប់ខូចខាតថ្នល់ជាតិឬនាំឱ្យមានការកកស្ទះបំពុលបរិស្ថាន ក៏ដូចជាបាត់បង់សោភ័ណភាពទីរួមស្រុកស្ទោងផងដែរ។

ទន្ទឹមនឹងនេះលោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានចូលរួមសហការក្នុងការថែរក្សាក៏ដូចជាធ្វើឱ្យប្រព័ន្ធរំដោះទឹកនេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយគុណ សោភ័ណភាពនិង ជាពិសេសអាចបញ្ជៀសការកកស្ទះនិងរំដោះទឹកជំនន់មួយផ្នែកធំផងដែរ។ 

លើសពីនេះទៀតលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមជួយថែរក្សាសោភ័ណភាព បរិស្ថាន នៅអមសងខាងផ្លូវជាតិលេខ៦ជាពិសេសគឺការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវនិងតាមការប្រមូលរបស់សេវាអនាម័យដើម្បីបញ្ជៀសនូវការកកផ្ទះប្រព័ន្ធរំដោះទឹក។

សូមបញ្ជាក់ថា ប្រព័ន្ធលូរំដោះទឹកដែលត្រូវដាក់បំពាក់នៅក្នុងឱកាសនេះមានប្រវែង៣៥០ម៉ែត្រ ទទឹង០,៦ម៉ែត្រ និងមានកម្ពស់១,២ម៉ែត្រផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains