Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកលទ្ធផលប្រចាំខែសីហា ស្តីពីការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំ​

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកលទ្ធផលប្រចាំខែសីហា ស្តីពីការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំ​

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត​ នៅ​ខែកញ្ញា ឆ្នាំ២០២៤​ ស្ដីពីការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ គ្រប់គ្រង ទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣​ នៃបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាការពារទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​​ក្នុងខែសីហា ទទួលបានលទ្ធផលសំខាន់ៗមួយចំនួន ដោយរកឃើញផ្ទៃដី ដែលជនល្មេីសលួចកាប់ទន្ទ្រានក្នុងរដូវប្រាំងកន្លងទៅមានជាងចំនួន៦៤៤​ ហិកតា បច្ចុប្បន្នកងកម្លាំងចម្រុះកំពុងធ្វើការគ្រប់គ្រង និងរឹបអូសបានមធ្យោបាយប្រព្រឹត្តបទល្មើសជាក់ស្ដែងមានដូចជា គោយន្តកន្ត្រៃ ចំនួន៥គ្រឿង ម៉ូតូចំនួន៧គ្រឿង រណារយន្តចំនួន១១គ្រឿង ម៉ាស៊ីន​ភ្លើងចំនួន១គ្រឿង ម៉ាស៊ីន​តាបជ្រៀកឈើចំនួន១គ្រឿង -ល-។ បច្ចុប្បន្នជំនាញពាក់ព័ន្ធកំពុងរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធីច្បាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះ ដែលបានសហការគ្មាល្អក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាសន៍ខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ ។ ជាពិសេសដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយ​កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើជាស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលកន្លងទៅ ដោយគ្មានការកាប់ទន្ទ្រានព្រៃឈើជាថ្មី យកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។ ហើយកងកម្លាំងចម្រុះ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការដាំស្ដារព្រៃឈើឡើងវិញបានចំនួនជាង២ម៉ឺនដើម ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារៈកិច្ចសំខាន់ៗមួយចំនួន ជូនដល់យោធិនដែលចូលរួមក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចនៅទីបញ្ជាការស្រាលទាំង១៣  ត្រូវប្តេជ្ញាចិត្តដាច់ខាត អនុវត្តឱ្យបានមុឺងម៉ាត់ ដោយគ្មានការដកថយឡើយ ក្នុង​ការពារទប់ស្កាត់ឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានធនធានធម្មជាតិ ជាថ្មីទៀត បានជាដាច់ខាត ចំពោះផ្ទៃដី ដែលបានរកឃើញដោយការកាប់ទន្ទ្រានពីក្រុមជនល្មើសកន្លងទៅ ត្រូវគ្រប់គ្រងមិនឲ្យមានការបាត់បង់ និងស្នើទៅស្ថាប័នជំនាញ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនល្មើសកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទា​ទោសតាមផ្លូវច្បាប់ ជាធរមាន។ អត្ថបទតំបន់សឹករងកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun