Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអោយក្រុង-ស្រុកបន្តពង្រឹងការងារការពារធានធម្មជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអោយក្រុង-ស្រុកបន្តពង្រឹងការងារការពារធានធម្មជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវកំណត់មុខសញ្ញា អ្នកញៀនថ្នាំ ក្មេងទំនើង ល្បែងស៊ីសង មុខសញ្ញាមេខ្យល់ដីធ្លី ដែលតែងតែចលនាប្រជាពលរដ្ឋធ្វើការតវ៉ាទាមទារដីរដ្ឋដោយខុសច្បាប់ និងមុខសញ្ញាផ្សេងៗទៀត ដើម្បីប្រជុំវាយតម្លៃ និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា កុំឱ្យមានការរីករាលដាលបន្តទៀត។

ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកងកម្លាំងទាំងបី ក្នុងការខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់បទល្មើសការពារធនធានធម្មជាតិជាពិសេស ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ។ ម្យ៉ាងវិញទៀត សូមបន្តពង្រឹងកម្លាំងទីបញ្ជាការស្រាលទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីការពារ និងទប់ស្កាត់ការត្រឡប់មករំលោភបំពានសារជាថ្មីក្នុងដីតំបន់៣ ដែលជាតំបន់ហាមឃាត់។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា ពាក់ព័ន្ធនឹងដីតំបន់៣ អាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ស្ថិតិគ្រឿងចក្រ និងធ្វើការណែនាំដល់ម្ចាស់គ្រឿងចក្រ មិនឱ្យចូលទៅឈូសឆាយក្នុងដីតំបន់៣ ជាដាច់ខាត ក្នុងនោះមន្ទីរសុរិយោដីខេត្ត ត្រូវផ្តល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នូវទីតាំងព្រំប្រទល់រវាងដីតំបន់២ និងតំបន់ ៣ ឱ្យបានច្បាស់លាស់ ចៀសវាងមានការរំលោភបំពានបន្តទៀត។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun