Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សិស្ស-និស្សិត២១៣នាក់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះកម្មសិក្សាស្វែងយល់នៅរមណីយដ្ឋានសំបូរព្រៃគុក សិក្សាអំពីប្រវត្តិនៃរាជធានីឥសានបុរៈ ក្រោមប្រធានបទ(ប្រវត្តិសាស្រ្តសិល្បៈ ច្បាប់ ការគ្រប់គ្រង តម្លៃវប្បធម៌សិល្បៈ និងទេសចរណ៍)

សិស្ស-និស្សិត២១៣នាក់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះកម្មសិក្សាស្វែងយល់នៅរមណីយដ្ឋានសំបូរព្រៃគុក សិក្សាអំពីប្រវត្តិនៃរាជធានីឥសានបុរៈ ក្រោមប្រធានបទ(ប្រវត្តិសាស្រ្តសិល្បៈ ច្បាប់ ការគ្រប់គ្រង តម្លៃវប្បធម៌សិល្បៈ និងទេសចរណ៍)

(កំពង់ធំ)÷ លោកបណ្ឌិត កុល សារូ នាយករងវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងជាប្រធានដឹកនាំសាស្រ្តាចារ្យចំនួន១៣នាក់  មានថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រចំនួន២១៣នាក់ ជាអាហារូបករណ៍សម្តេចតេជោធិបតី ដើម្បីចុះកម្មសិក្សាស្វែងយល់នៅរមណីយដ្ឋានសំបូរព្រៃគុក អំពីប្រវត្តិនៃរាជធានីឥសានបុរៈការគ្រប់គ្រង និងនីតិវិធីនៃការដាក់បញ្ចូលរមណីយដ្ឋានសំបូរព្រៃគុក ទៅជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ស្ថិតនៅភូមិសំបូរ ឃុំសម្បូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែមីនាឆ្នាំ២០២៦។

ជាមួយគ្នានេះផងដែរលោកបណ្ឌិត កុល សារូ នាយករងវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានបង្ហាញពីគោលបំណងចុះកម្មសិក្សានៅរមណីយដ្ឋានសំបូរព្រៃគុកគឺ ដើម្បីប្អូនៗបានទទួលនូវចំណេះដឹង ចំណេះគិត និងចំណេះធ្វើតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ពីចំណេះដឹងដូនតាដែលបានបន្សល់ទុកនូវតម្លៃ  សិល្បៈវប្បធម៌ អរិយធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់យើងទាំងអស់គ្នា បានសិក្សាស្វែងយល់ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនាពេលនេះ។ ការសិក្សានៅក្នុងថ្នាក់ប្អូនៗទទួលបាននូវទ្រឹស្តីតែប៉ុណ្ណោះ តែពេលនេះយើងនាំគ្នាមកសិក្សា មកសង្កេតពិចារណា ស្វែងយល់ ពីបទពិសោធន៍អតីតកាល អំពីភាពអស្ចារ្យនៃស្នាដៃដ៏មហិមាពិតៗ នៃប្រាង្គប្រាសាទរាប់រយប្រាសាទ ដែលពិភពលោកបានកំពុងយកចិត្តទុកដាក់
សិក្សាពីទស្សនាទានដ៏អស្ចារ្យនៃការគ្រប់គ្រងបែប
(TQM)របស់ដូនតាយើងដែលទាក់ទងទៅនិងជំនាញដូចជា(ប្រវត្តិសាស្រ្តសិល្បៈ ច្បាប់ ការគ្រប់គ្រង តម្លៃសិល្បៈវប្បធម៌ និងទេសចរណ៍។ ដូច្នេះសូមប្អូនៗយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសធ្វើបទឧទេ្ទសនាមពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងចំណេះដឹង ចំណេះគិត និងចំណេះធ្វើ ក្រោមប្រធានបទ៖ ប្រវត្តិសាស្រ្តសិល្បៈ ច្បាប់ ការគ្រប់គ្រង តម្លៃវប្បធម៌សិល្បៈ និងទេសចរណ៍។

ដើម្បីឱ្យកាន់តែច្បាស់ពីប្រវត្តិនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកលោកស្រី ជា សោភារី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើបទបង្ហាញពីប្រវត្តិ ប្រសាទសំបូរព្រៃគុក គឺជាតំបន់ប្រាសាទបុរាណដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិសាស្ត្រយូរអង្វែងតាំងពីសម័យមុនអង្គរ ហើយត្រូវបានគេចាត់ទុកថាជាមូលដ្ឋានដើមនៃអរិយធម៌ខ្មែរ។ ប្រវត្តិសាស្ត្រសំបូរព្រៃគុកតំបន់នេះត្រូវបានកសាងឡើងនៅសតវត្សទី៦–៧ ក្នុងសម័យអរិយធម៌ចេនឡា កាលនោះ វាជារាជធានីឈ្មោះ ឥសានបុរ បង្កើតឡើងដោយព្រះមហាក្សត្រ ឥសានវរ្ម័នទី១ ដែលបានបង្រួបបង្រួមដែនដី និងអភិវឌ្ឍវប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងសាសនា ប្រាសាទភាគច្រើនសាងសង់ពីឥដ្ឋ ជាមួយលំនាំសិល្បៈល្អប្រណិត ឧទ្ទិសជាចម្បងដល់ព្រះសិវៈ ក្នុងសាសនា​ហិណ្ឌូ មានប្រាសាទជាង១០០កន្លែង ត្រូវបានបែងចែកជា​ក្រុមធំៗ៣÷ (ក្រុម ប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ)។ សារៈសំខាន់នៃប្រាសាទសំបូរព្រៃគុកជាគំរូដំបូងនៃស្ថាបត្យកម្មខ្មែរ មុនឈានដល់សម័យអង្គរបង្ហាញពីការអភិវឌ្ឍនៃសិល្បៈ និងសាសនា​នៅដើមប្រវត្តិសាស្ត្រ​ខ្មែរ តំបន់នេះត្រូវបានចុះបញ្ជីជា​បេតិកភណ្ឌពិភពលោកដោយ UNESCO នៅនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថានភាពបច្ចុប្បន្នប្រាសាទភាគច្រើននៅសល់សំណល់ ប៉ុន្តែមានការអភិរក្សមានបរិយាកាសព្រៃធម្មជាតិ ស្រស់ស្អាត និងស្ងប់ស្ងាត់ ជាទីកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV