Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ជា វ៉ាន់ចាន់ និងក្រុមការងារបានចុះពិនិត្យមើលផ្សារលក់ចុងសប្តាហ៍របស់ស្រុកសន្ទុក ដែលមានទីតាំងនៅភូមិសំពង់ ឃុំប្រាសាទ (បេនឡានថ្មី ច្រមុះជ្រូកសួនស្ត្រីគ្រប់លក្ខណ៍) បានដំណើរការបើកលក់ហើយ ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង៦:០០ល្ងាច ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ

ឯកឧត្តម ជា វ៉ាន់ចាន់ និងក្រុមការងារបានចុះពិនិត្យមើលផ្សារលក់ចុងសប្តាហ៍របស់ស្រុកសន្ទុក ដែលមានទីតាំងនៅភូមិសំពង់ ឃុំប្រាសាទ (បេនឡានថ្មី ច្រមុះជ្រូកសួនស្ត្រីគ្រប់លក្ខណ៍) បានដំណើរការបើកលក់ហើយ ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង៦:០០ល្ងាច ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងក្រុមការងារបានចុះពិនិត្យមើលផ្សារលក់ចុងសប្តាហ៍របស់ស្រុកសន្ទុក ដែលមានទីតាំងនៅភូមិសំពង់ ឃុំប្រាសាទ (បេនឡានថ្មី ច្រមុះជ្រូកសួនស្ត្រីគ្រប់លក្ខណ៍) បានដំណើរការបើកលក់ហើយ ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង៦:០០ល្ងាច ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។

កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក លោកសន វឿន អភិបាលរងស្រុកសន្ទុក កងកម្លាំងទាំងបី មន្ត្រីរាជការជុំវិញស្រុក លោកមេឃុំប្រាសាទ មេឃុំតាំងក្រសាំង មេឃុំជ្រាប់ និងប្រជាកសិករជាច្រើនរូបផងដែរ។

ឯកឧត្តម ជា វ៉ាន់ចាន់ និងក្រុមការងារចុះពិនិត្យការដាក់លក់មាន÷១.ប្រភេទបន្លែ(ស្ពៃតឿ ស្ពៃខៀវ ត្រឡាច ឃ្លោក ត្រសក់ ផ្សិតអំបោះ ត្រប់ សណ្តែកគួរ ម្ទេស ត្រគួន ស្លឹកផ្ទី ម្រះព្រៅ ល្ពៅ ននោង ស្លឹកគ្រៃ ត្រួយល្ពៅ ស្លឹកវាស់ ស្លឹកម្រះ និងភ្លៅកង្កែប)។ ២.ប្រភេទអង្ករមាន(អង្កររំដួលក្រហម និងអង្កររំដួលសម្រូប)។ ៣.ប្រភេទត្រីស្រស់មាន(ត្រីរ៉ស ត្រីឆ្ដោ ត្រីប្រា និងត្រីកែឆ្នៃមាន ប្រហិតត្រីស្លាត ត្រីងៀតប្រៃ ផ្អែម ត្រីឆ្អើរ ប្រហុក ផ្អក)។ ៤.ប្រភេទសាច់មានសាច់មាន់ ៥.ប្រភេទពងមាន (ពងទាសាប និងពងទាប្រៃ)។ ៦.ប្រភេទនំខ្មែរមាន(អន្សមនំល្ពៅ ស្វាយទុំ និងដំឡូងស្ងោ)។ ៧.ប្រភេទជីមានជីធម្មជាតិគ្រាប់ និងម្សៅ។

លោក វណ្ណៈ សោភានិត អភិបាលស្រុកសន្ទុក បានលើកឡើងថាក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់ទៅលើវិស័យកសិកម្ម ពិសេសការដាក់តាំងលក់បន្លែមានគុណភាពនៅ ខេត្តកំពង់ធំ ក្នុងនោះក៏មានស្រុកសន្ទុកកំពុងតែចាប់ផ្ដើមផ្កាដាក់តាំងលក់បន្លែផងដែរ។ សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ចុះមូលដ្ឋានខេត្ត និងស្រុកសន្ទុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមជួយគាំទ្រដល់កសិផលខ្មែររបស់យើងទាំងអស់គ្នា ដើម្បីលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកសន្ទុកទាំងមូល ដើម្បីយកទៅទទួលទានមិនប៉ះពាល់សុខភាពផងដែរ។

សូមបញ្ជាក់ផងដែរថាឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានឧបត្ថម្ភឆ័ត្រចំនួន៦ និងធុងបាស់០១គ្រឿង ចំណែកឯមន្ទីរពាណិជ្ជកម្មឧបត្ថម្ភស្តង់ចំនួន៦ស្តង់ ក្នុងនោះក៏មានការគាំទ្រពីរដ្ឋបាលខេត្តស្រុក និងឃុំដើម្បីឱ្យដំណើរការលក់បន្លែធម្មជាតិប្រកបដោយគុណភាព និងមានអនាម័យ។ អត្ថបទ រដ្ឋបាលស្រុកសន្ទុក.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV