Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបុណ្យមាឃបូជា នៅបរិវេណវត្តឥន្ទ្រីយសំវរៈ (ហៅវត្តកំពង់ធំ)

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបុណ្យមាឃបូជា នៅបរិវេណវត្តឥន្ទ្រីយសំវរៈ (ហៅវត្តកំពង់ធំ)

(កំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បាននិមន្ត និងអញ្ជើញចូលរួមក្នុង
ពិធីបុណ្យមាឃបូជា នៅវត្តឥន្ទ្រីយសំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែកម្ភៈ ឆ្នាំ២០២៦។

ក្នុងការប្រារព្ធពិធីបុណ្យមាឃបូជានេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនអង្គ នាក់ ផងដែរ។

ពិធីបុណ្យមាឃបូជា គឺជាបុណ្យដ៏សំខាន់មួយ របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅរៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែមាឃ ក្នុងគោលបំណង រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់ និងជាការរំលឹកដល់កាលដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូផងដែរ។

ដោយប្រទេសជាតិមានសុខសន្ដិភាព មានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ នៅពេលដែលវិស័យអាណាចក្រមានការរីកចម្រើន វិស័យពុទ្ធចក្រក៏មានការរីកចម្រើនតាមរយៈការចូលរួមធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ក្រុងស្រុកក្នុងមូលដ្ឋាន ដែលជាការចូលរួមធ្វើបុណ្យដាក់ទានជួយកសាងវត្តអារាម សាលារៀន ជាពិសេសកសាងអំពើល្អ ឲ្យបានគ្រប់គ្នាៗ ដើម្បីឲ្យសង្គមជាតិ ក្លាយជាសង្គមដែលគ្មានអំពើហឹង្សា ជាសង្គមដែលមានតែវប្បធម៌សន្ដោសប្រណីដល់គ្នាទៅវិញទៅមក។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV