Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

យោធិនការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្គត់ផ្គង់បន្លែធម្មជាតិគ្មានសារធាតុគីមី ជូនដល់ផ្ទះបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ


យោធិនការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្គត់ផ្គង់បន្លែធម្មជាតិគ្មានសារធាតុគីមី ជូនដល់ផ្ទះបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(ខេត្តកំពង់ធំ)៖ លោកវរសេនីយ៍ទោ ហួន ប៊ុនចែម  នាយការិយាល័យអភិវឌ្ឍន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា  ក្រៅពីបំពេញភារកិច្ចស្នូល យោធិនក្នុងការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ក្នុងការដាំបន្លែបង្ការធម្មជាតិ ដោយមិនមានប្រើប្រាស់សារធាតុគីមី ដើម្បីផ្ដល់ជូនដល់ផ្ទះហូបបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ធានារក្សាសុខភាពជូនដល់យោធិនដែលត្រូវពិសារអាហារប្រចាំថ្ងៃនៅក្នុងផ្ទះបាយរួម ។ ជាមួយនោះដែរ ការិយាល័យអភិវឌ្ឍន៍ នឹងបន្តដាំបន្លែបង្ការតាមរដូវ និងពេលវេលានៃដំណាំនីមួយៗបន្ថែមទៀត រួមជាមួយនឹងការថែទាំដើមស្រកាលនាគដើម្បីផ្គត់ផ្គង់ដល់ផ្ទះបាយសមូហភាព ។ ប្រសាសន៍នេះត្រូវបានរាយការណ៍ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  ក្នុងឱកាសត្រួតពិនិត្យសកម្មភាពការងារប្រឡងប្រណាំងបង្កបង្កើតផលនៅទីបញ្ជាការតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ​ នាព្រឹក​ថ្ងៃទី​០៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៅការិយាល័យអភិវឌ្ឍន៍ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំ  ដែលបានយកចិត្តទុកដាក់ដាំដំណាំបង្កបង្កើតផល ចិញ្ចឹមសត្វក្នុងការផ្គត់ផ្គង់បន្លែបង្ការ និងសាច់សត្វដែលបានចិញ្ចឹមសម្រាប់រៀបចំអាហារផ្សេងៗ ជូនដល់ផ្ទះបាយនៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ នាពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិននៃការិយាល័យអភិវឌ្ឍន៍ ត្រូវខិតខំបន្តបន្ថែមទៀតក្នុងការចិញ្ចឹមសត្វ រួមជាមួយនឹងការដាំបន្លែបង្ការដែលប្រើប្រាស់ជីធម្មជាតិ ដោយគ្មានប្រើប្រាស់សារធាតុគីមី ដើម្បីឲ្យបន្លែបង្ការរបស់យើងមានឱជារស នឹងមិនប៉ះពាល់ដល់សុខភាពរបស់យោធិន ដែលត្រូវពិសាអាហារនៅក្នុងផ្ទះបាយសមូហភាព នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ អត្ថបទតំបន់សឹរងកំពង់ធំ៎.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains