Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ម៉ូតូចំនួន១៤គ្រឿង និងប្រេងសាំងចំនួន១.០០០លីត្រ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់​ និងឯកឧត្តម នួន ផារ័ត្ន  ត្រូវបានប្រគល់ជូនកងកម្លាំងចម្រុះបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តកំពង់ធំ

ម៉ូតូចំនួន១៤គ្រឿង និងប្រេងសាំងចំនួន១.០០០លីត្រ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់​ និងឯកឧត្តម នួន ផារ័ត្ន  ត្រូវបានប្រគល់ជូនកងកម្លាំងចម្រុះបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល ប្រគល់​ភារកិច្ច​ និងប្រគល់ម៉ូតូ  ប្រេងឥន្ធនៈ​ ដែល​ជាអំណោយរបស់​សម្តេច​មហា​បវរ​ធិបតី  ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូនដល់កងកម្លាំងចម្រុះនៅទី​បញ្ជាការ​ស្រាល​ទាំង​៧​ ក្នុង​ចំណោម​ទីបញ្ជការ​ស្រាល​ទាំង​១៤គោលដៅ​ ដេីម្បី​បន្តធ្វើសកម្មភាព ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រប៉ែក​ខាង​លេីនៃខេត្ត​ ។ ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីបញ្ជការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ផ្ដល់​ប្រេង​សាំង​ ១,០០០​ លីត្រ​ តាម​រយៈ​ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងម៉ូតូ​ ចំនួន​ ១៤​ គ្រឿង​តាម​រយៈ​ឯកឧត្តម នួន ផារ័ត្ន  អភិបាលខេត្តកំពង់ធំ ​ប្រគល់​ជូន​កងកម្លាំង​ចម្រុះ​ នៅ​ទីបញ្ជការ​ស្រាល​ទាំង​៧​ នៅប៉ែក​ខាង​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ក្នុង​ចំណោម​ទីបញ្ជាការ​ស្រាល​ទាំង​១៤  ដែល​មាន​ភារកិច្ច​គ្រប់​គ្រង​ការ​ពារ​ ទប់ស្កាត់  និង​បង្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុងខេត្ត​កំពង់ធំ​  ដេីម្បី​បន្ត​សកម្មភាព​ក្នុង​ភារកិច្ច​របស់ខ្លួន​ ឲ្យ​ទទួលលទ្ធផលល្អ​ និង​មាន​ប្រសិទ្ធភាព​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់  ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ ត្រូវបន្តរួមគ្នាមិនដកថយឡើយ ដោយត្រូវការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីជាដាច់ខាត​  ។  ដោយ​ឡែក​ផ្ទៃ​ដី​ដែល​ក្រុម​ជនល្មើស​លួច​កាប់​ទន្ទ្រាន​និងត្រូវបានដកហូតកន្លងមក ត្រូវរក្សាការពារឲ្យបានល្អមិនឲ្យមានការបាត់បង់ ដើម្បីមានវិធានការដាំស្ដារព្រៃឈេីឡើងវិញបន្ថែមទៀត បន្ទាប់ពី​នៅ​ពេល​ថ្មី​ៗ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ យើងបានដាំកូនឈេីចំនួនជាង២ម៉ឺនដើម រួចមកហើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះ​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់  រួម​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមលិខិតបទដ្ឋាននានា និងវិធានការច្បាប់ជាធរមានចំពោះជនល្មើសទាំងឡាយណា  ដែលនៅ​តែ​រឹង​រូសក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ ដោយ​ត្រូវ​អនុវត្តន៍​តាម​និតិវធី​ច្បាប់  ដោយគ្មានការលើកលែងឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun