លួចម៉ូតូពីខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចអាវុធហត្ថ ក្របួតបាននៅខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ក្រុងស្ទឹងសែន សរុបចំនួន១០នាក់ មធ្យោបាយ រថយន្ត០២គ្រឿង ម៉ូតូ០២គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពី ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចុះស្រាវជ្រាវបង្ក្រាបករណីចោរកម្ម(លួចម៉ូតូ) បានចំនួន២នាក់ នៅចំណុចដីឡូត៍សុខសាន្ត ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចអោយដឹងថា ករណីនេះដែលប្រព្រឹត្តនៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលថ្មី ភូមិភារកិច្ចលិច សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បន្តែបន្តគេចខ្លួនមកដល់ខេត្តកំពង់ធំ ត្រូវកម្លាំងសមត្ថកិច្ចយើងស្រាចជ្រាវឃាត់ខ្លួនបានតែម្តង។
ក្នុងប្រតិបត្តិការនេះបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ (ស្រី០១នាក់) ចាប់យកវត្តតាងរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1HG-4403 ទូរស័ព្ទដៃចំនួន០៣គ្រឿង កាបូបដាក់លុយចំនួន០១កាបូប ប្រាក់រៀល ២៤០.០០០ រៀល ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តកំពង់ធំ បានកសាងសំណុំរឿងប្រគល់ទៅឲ្យកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។