ឯកឧត្តម នួន ផារ័ត្ន បិទការប្រកួតកីឡាប៉េតង់ពានរង្វាន់មន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ ដើម្បីអបអរសាទរខួបទី ៤៦ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧មករា ២០២៥
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំអញ្ជើញបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់មន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ
ដើម្បីអបអរសាទរខួបទី ៤៦ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧មករា ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រាត្រី ថ្ងៃទី១២ ខែ មករា ឆ្នាំ២០២៥។
ឯកឧត្តមបានលើកឡើងថាកម្មវិធីនេះគឺជាការលើកស្ទួយវិស័យកីឡាប៉េតង់ឲ្យមានការរីកចម្រើន រក្សានូវមិត្តភាពរឹតចំណងសាមគ្គីភាពគ្នាល្អដើម្បីទទួលបាននូវជ័យជំនះ។យើងទាំងអស់គ្នាមានឪកាសជួបជុំគ្នាលេងកីឡាដែលមានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ដូចសព្វថ្ងៃនេះដែលកម្ពុជាបានកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមសូមអរគុណដល់លោក ណឹម ចន្ថាប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំដែលបង្កើតកម្មវិធីនេះឡើង និងសូមអរគុណដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមរួមទាំងគណៈកម្មការផងដែរ និងសូមឱ្យក្រុមកីឡាករទាំងអស់ខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទៅប្រកួតទីកន្លែងផ្សេងៗទៀត។
គួរបញ្ជាក់ថាក្រុមកីឡាករទាំងអស់មានចំនួន ៤៨ ក្រុមមានកីឡាករចំនួន ២៤០ នាក់ មកពី
ខេត្តកំពង់ចាម ៨ ក្រុម ខេត្តសៀមរាប ៤ ក្រុម
ខេត្តកែបចំនួន ៣ ក្រុម រាជធានីភ្នំពេញ៤ក្រុម
ខេត្តព្រះវិហារចំនួន៣ក្រុមខេត្តបាត់ដំបង១ក្រុម និងខេត្តកំពង់ធំ ២៥ ក្រុម ។
ជាលទ្ធផលបានទៅលើ៖
ចំណាត់ថ្នាក់លេខ ១ ក្លឹបមន្ទីរ៉ែនិងថាមពលខេត្តកំពង់ធំ
ចំណាត់ថ្នាក់លេខ ២ ក្លឹបដំរីសរាជធានីភ្នំពេញ។
ចំណាត់ថ្នាក់លេខ ៣ ក្លឹបសន្តិភាពរាជធានីភ្នំពេញ និងក្លឹប CPP២កំពង់ចាម ២ ខេត្តកំពង់ចាម ។