Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង 

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ស្រុកស្ទោង  ខេត្តកំពង់ធំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន ក្រុមការងារចុះជួយស្រុក ឃុំ ក្រុមការងារ និងគណៈកម្មាធិការ គណបក្សប្រជាជនគ្រប់ថ្នាក់ និងសមាជិក សមាជិកា គណបក្សទាំងអស់ ប្រមាណ៨០០នាក់។
ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ក្នុងនាមប្រធានគណបក្សខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារមូលដ្ឋានចុះជួយស្រុកស្ទោង ដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ជំរុញការងារកសាងស្នាក់ការគណបក្សប្រជាជនឲ្យបានគ្រប់ឃុំទាំងអស់នៅក្នុងស្រុកស្ទោងយើងនេះ និងសូមប្រែក្លាយទីស្នាក់ការគណបក្សនេះ ឲ្យមានជាសកម្មភាពនយោបាយជាប់ជាប្រចាំ ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពនយោបាយរបស់បក្ស ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជន នឹងសមាជិកគណបក្សឱ្យបានស្និទស្នាលបំផុត ជាពិសេសសុំឱ្យប្រធានគណបក្សឃុំ ខិតខំប្រឹងប្រែងពង្រឹងការងារកសាងបក្ស និងការកសាងសមាជិកបក្សបន្ថែមទៀត។

ឯកឧត្តម ថោ ជេដ្ឋា បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមការងារចុះជួយស្រុក ឃុំ និងគណៈកម្មាធិការគណបក្សប្រជាជនគ្រប់ថ្នាក់សមាជិក សមាជិកា គណបក្សទាំងអស់ នាឱកាសនោះ។
ផ្សាភ្ជាប់ជាមួយការលើកឡើងខាងលើនេះ ឯកឧត្តម បានលើកឡើងថា «សាមគ្គីឯកភាពផ្ទៃក្នុង ជាកត្តាពង្រឹងភាពឈ្នះរបស់គណបក្សប្រជាជន» ដូច្នេះសូមសមាជិក សមាជិកា ជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សា និងធានាឲ្យបាននូវផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិបន្ថែមទៀត។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains