Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល


រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

(កំពង់ធំ)÷ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទ សមាជិកក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត  សមាជិកក្រុមការងារផ្ទៀងផ្ទាត់ODFថ្នាក់ខេត្ត លោកអភិបាល អភិបាលរងក្រុង/ស្រុកទាំង៩ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងប្រធាន ឬតំណាងអង្គការដៃគូពាក់ព័ន្ធ បានអញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ បានលើកឡើងពីគោលបំណងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលផ្ទៀងផ្ទាត់ ODF ខេត្តកំពង់ធំ បង្ហាញពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលការផ្ទៀងផ្ទាត់វាយតម្លៃដែលបានរកឃើញជាក់ស្តែងអំពី ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តកំពង់ធំ។ វេទិកាពិភាក្សា តវ៉ា និងប្រមូលធាតុចូលបន្ថែមរវាងថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តសាមីជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិលើលទ្ធផលដែលបានរកឃើញដោយមានបង្ហាញភស្តុតាង ជាក់ស្តែង។ ផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍សម្រាប់ខេត្ត ដើម្បីអនុវត្តជំហានបន្ទាប់ក្នុងការលើកកម្ពស់សេវា ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងខេត្តកំពង់ធំ។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងថារដ្ឋបាលខេត្ត នឹងទទួលបានលទ្ធផលក្នុងពេលនេះ គឺបានមកពីការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់ តួអង្គពាក់ព័ន្ធដ៏សំខាន់ៗ រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តកំពង់ធំ ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូពាក់ពន្ធមាន៖ អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការទស្សនៈពិភពលោក អង្គការយូនីសេហ្វ អង្គការ អាយឌីអ៉ី អង្គការអ័រធីអាយ(RTI) អង្គការវ័តធឺអេត (Warter Aid) អង្គការទឹកស្អាត១០០១ អង្គការស្អាតកម្ពុជា អង្គការស្ត្រីខ្មែរ អង្គការយូរីដូ អង្គការដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដែលបានចូលរួម ឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស សម្ភារៈ ថវិកា ដើម្បីដំណើរការ ការងារទឹកស្អាត និងអនាម័យ ជាពិសេសមាន ការចូលរួមពីប្រជាជន នៅឯមូលដ្ឋាន ដែលជាអ្នកអនុវត្តសកម្មភាពនេះផ្ទាល់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains