Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកកំពង់ស្វាយ ប្រារព្វខួបលើកទី៤៦ ថ្ងៃមហាជ័យជម្នះ (៧មករាឆ្នាំ១៩៧៩  ៧មករា ២០២៥)

រដ្ឋបាលស្រុកកំពង់ស្វាយ ប្រារព្វខួបលើកទី៤៦ ថ្ងៃមហាជ័យជម្នះ (៧មករាឆ្នាំ១៩៧៩  ៧មករា ២០២៥)

(កំពង់ធំ)៖រដ្ឋបាលស្រុកកំពង់ស្វាយថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃមហាជយ័ជម្នះ (៧មករាឆ្នាំ១៩៧៩ ថ្ងៃ៧មករា ឆ្នាំ២០២៥) ក្រោមវត្តមានលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ។ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពលរដ្ឋក្នុងស្រុកកំពង់ស្វាយជាច្រើននាក់។

លោកជំទាវ ឃួន ឃុនឌី បានអានសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសាយ៉ាងដូច្នេះថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្តប៉ុល ពត ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាសន៍បស់មនុស្សជាតិ។

ស្ថិតក្នុងអង្គញមិទ្ទិញជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករានេះដែរ លោកជំទាវ  មន្ត្រីរាជការកងកម្លាំងប្រជាពលរដ្ឋ សូមលំឱន
កាយគោរពវិញ្ញាណខន្ធ័ វីរៈយុទ្ធជនវីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបាន ធ្វើពលី កម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលពោរពេញទៅដោយឈាម និង ទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន ។

លោកជំទាវបន្ថែមថាក្នុងនាមយើងខ្ញុំថ្នាក់ដឹកនាំមន្ត្រីរាជការសុំធ្វើការចងចាំនិងបន្តថែរក្សាថ្ងៃ៧មករា ឲ្យបានជាប់នៅក្នុងក្រៅបេះដូងគ្រប់ៗគ្នាក្រោមម្លប់សន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា និងការពារឲ្យបានគង់វង្សស្មារតី ៧មករា មិនឲ្យក្រុមប្រឆាំងណាមួយយកថ្ងៃ៧មករា វាយរំលំមកលើរាជ រដ្ឋាភិបាលស្របច្បាប់ដឹកដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឡើយ និងចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ នៃយើងទាំងអស់គ្នា។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains