Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំផ្ដល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋ៣០៧គ្រួសារ នៅឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំផ្ដល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋ៣០៧គ្រួសារ នៅឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំបានផ្ដល់ធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋ៣០៧គ្រួសារ នៅឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នៅបរិវេណវត្តក្តីតាចិន។

លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលសម្ដេចតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច និងមិនចាកចេញនៅពេលដែលប្រជាពលរដ្ឋមានទុក្ខលំបាកនោះទេ។

លោកជំទាវបានបញ្ជាក់ថាការចែកជូនធុងចម្លោះទឹកស្អាតដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនឹងជួយអភិវឌ្ឍសង្គម។

លោកជំទាវបន្តថា ក្រោមការរដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រកម្មវិធីគោលនយោបាយនានាដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យ និងមានគោលបំណងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន (ចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍) ជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ការរក្សាអនាម័យនៅតាមជនបទ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា បង្កើនទំនាក់ទំនងអោយកាន់តែមានភាព
ជិតស្និទរវាងក្រុមសមាជិកព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជាមួយប្រជាពលរដ្ឋឲ្យមានភាពជិតស្និទ្ធ និងដឹងពីការលំបាករបស់ស្ត្រីនិងប្រជាពលរដ្ឋ។

លោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យណែនាំអប់រំកូនចៅ និងលើកទឹកចិត្តឲ្យកូនចៅរៀនសូត្រយ៉ាងហោចណាស់កម្រិតទុតិយភូមិ (បាក់ឌុប)ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាមានការអភិវឌ្ឍន៍។

តាមការបញ្ជាក់ពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឲ្យដឹងថា ការចែកធុងចម្រោះទឹកស្អាតមកពី២ឃុំ គឺឃុំស្រឡៅ និងឃុំទ្រៀលមានចំនួន៣០៧គ្រួសារ៕

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains