ទិដ្ឋភាពម៉ោង១២យប់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅសួនមាត់ស្ទឹងសែន ដើម្បីចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥
(ខេត្តកំពង់ធំ)៖ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី យ៉ាងច្រើនកុះករ មកលេងកម្សាន្តនៅខេត្តកំពង់ធំ នាពេលយប់ចន្លោះពីម៉ោង០៧:៣០នាទី ដល់ម៉ោង១២យប់ នាឱកាសចូលឆ្នាំសកលឆ្នាំ២០២៥ ស្ថិតនៅបរិវេណសួនមាត់ស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីបុណ្យឆ្លងឆ្នាំសកល២០២៥ ក្រោមធិបតីភាពឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញចូលរួមក្នុងពិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ និងរាប់ថយក្រោយ Countdown” នៅសួនមាត់ស្ទឹងសែន ខេត្តកំពង់ធំ រាត្រីថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង០៧៖៣០នាទីយប់តទៅ។
ជាពិសេសឆ្នាំនេះមានប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន អញ្ជើញចូលរួមអបអរសាទរយ៉ាងច្រើនលើសលប់ ជាងឆ្នាំកន្លងទៅគួអោយកត់សម្គាល់។ គួររំលេចផងដែរ ក្រោមការដឹកនាំឯក នួន ផារ័ត្ន ក្នុងអណត្តិជាអភិបាលខេត្ត មានភាពសុខដុមរមនា ធានាបាននូវសុខសុវត្ថិភាព ជូនប្រពលរដ្ឋ ក្នុងការមកលេងកម្សាន្ត ដោយគ្មានក្តីបារម្ភ និងមានភាពរីកចម្រើនគ្រប់វិស័យ។
សូមបញ្ជាក់ផងដែរថា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ដែលនឹងឈានចូល មកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំកម្មវិធីឆ្លងឆ្នាំ រាប់ថយក្រោយ Countdown” ដោយមានរៀបចំកម្មវិធីប្រគុំតន្ត្រី ការរាំកំសាន្ត បាញ់កាំជ្រួច ការសម្តែងក្បាច់គុនល្បុក្កតោ និង ទស្សនីយភាពផ្សេងៗជូនបងប្អូន ប្រជាពលរដ្ឋ និងសាធារណៈជនបានទស្សនា និងកំសាន្តសប្បាយ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។