Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវ​បន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមសហការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវ​បន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមសហការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រប់ស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តចូលរួមអនុវត្តបទបញ្ជាស្ដីពីការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។ ជាមួយនោះ កងកម្លាំងនៅខាងក្រោយត្រូវបន្តចូលរួមសហប្រតិបត្តិការក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ពិសេស​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ឲ្យទទួលបានជោគជ័យ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលជាង ៨ខែ នៃការអនុវត្តផែនការប្រើប្រាស់កម្លាំងសរុបវិធានការសរុប ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ដែលមានកងកម្លាំងចម្រុះចូលរួមប្រតិបត្តិការចំនួនជាង៣៣០នាក់ បានអនុវត្តដោយជោគជ័យ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រម​ជាមួយ​នោះ​បាន​រកឃើញផ្ទៃដីដែលបានកាប់ទន្ទ្រានមុនពេលកងកម្លាំងចម្រុះទៅដល់ជាង២,៥០០ហិកតា ដែលត្រូវបានដកហូត និងកំពុងធ្វើការគ្រប់គ្រងទុកជាសម្បត្តិរដ្ឋ ហើយបានដំណើរការដាំស្ដារព្រៃឈើឡើងវិញ បានជាង ៥ម៉ឺនដើម ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចផងដែរ ដល់កងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យ  ពិសេសចូលរួមតាមការ ដែលអាចធ្វើទៅបាន ក្នុងការបង្ក្រាបក្មេងទំនើងនៅតាមមូលដ្ឋាននានា ដែលក្រុមទាំងនេះបានបង្កអសន្តិសុខក្នុងសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្គាចិត្តអនុវត្តឱ្យបានដាច់ខាត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains