Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សមាជិកព្រឹទ្ធសភាសម្ពោធអគារសិក្សា១ខ្នង៥បន្ទប់និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅស្រុកកំពង់ស្វាយ

សមាជិកព្រឹទ្ធសភាសម្ពោធអគារសិក្សា១ខ្នង៥បន្ទប់និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅស្រុកកំពង់ស្វាយ

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយលោកជំទាវ យស ថានារី សមាជិករដ្ឋសភា និងលោកជំទាវ សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញសម្ពោធអគារសិក្សា១ខ្នង៥បន្ទប់និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅបឋម-អនុវិទ្យាល័យកប់ថ្លុក ឃុំដំរីស្លាប់ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៤ ។

លោកជំទាវ ឃួន ឃុនឌី មានប្រសាសន៍ថាការដាក់សម្ពោធអគារនាពេលនេះគឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការសម្ដែងចេញនូវកាយវិការមនុស្សធម៌ដ៏ល្អប្រពៃដើម្បីជួយដល់ក្មួយៗសិស្សានុសិស្សដែលបានរស់នៅតំបន់ដាច់ជនបទក្នុងការទទួលបាននូវសាលារៀនថ្មីរួមទាំងសម្ភារៈសិក្សាជាច្រើនទៀតដែលបានធ្វើឱ្យក្មួយៗមានការសប្បាយរីករាយប្រកបដោយក្តីសង្ឃឹមនៅក្នុងជីវិត។

លោកជំទាវបានសម្ដែងនូវការអបអរសាទរកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភក្នុងការសាងសង់អគារសិក្សានិងផ្ដល់ជូននូវសម្ភារៈសិក្សាផ្សេងៗជាច្រើនទៀតជូនដល់អនុវិទ្យាល័យកប់ថ្លុកនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់ជំនួយដែលបានជួយដល់ឃុំស្រុកកំពង់ស្វាយក៏ដូចជាខេត្តកំពង់ធំ។

លោកជំទាវបន្ថែមថាវិស័យអប់រំគឺជាវិស័យមួយដ៏មានសារសំខាន់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងជំរុញយ៉ាងខ្លាំងដែលធ្វើឱ្យមានការរីកចម្រើនឈានឡើងនូវវិស័យអប់រំនិងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោកជំទាវ ឃួន ឃុនឌី សូមឲ្យលោកគ្រូអ្នកគ្រូសហគមន៍និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សាការពារសាលារៀននេះឱ្យល្អស្អាតសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយបានចូលរៀននិងរៀបចំកែលម្អសួនដាំបន្លែនិងព័ទ្ធរបងជុំវិញសាលាពិសេសធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រ ប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ ដើម្បីជាធនធានបន្តវេនដ៏មានសក្តានុពល ក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍប្រទេសជាតិ ពិសេសត្រូវចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងតូចបងធំ ចូលរួមគោរពច្បាប់ចរាចរណ៍ និងថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា។

តាមការបញ្ជាក់ពីលោកស្រី យឹង ហ៊ាប បានឲ្យដឹងថាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា តុគ្រូ តុសិស្ស កៅអីសិស្ស និងបន្ទប់ទឹក ជាគម្រោងរបស់ក្រសួងអប់រំយុវជន និងកីឡា និងសហការដោយគម្រោងកែលម្អអប់រំចំណេះទូទៅ(GIEP ដែលបានប្រភពថវិកាពីធនាគារពិភពលោក (THE WORLD BANK)ចំណាយថវិកាអស់
៨២,៩០៨ $( ប្រាំបីម៉ឺនពីរពាន់ប្រាំបួនរយប្រាំបីដុល្លាអាមេរិក ) ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun