Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះសត្ថាបារមី សៀង សុខ និងសហការី បាននាំយកថវិកាប្រមាណជាង៣០លានរៀល ប្រគេនជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ 

ព្រះសត្ថាបារមី សៀង សុខ និងសហការី បាននាំយកថវិកាប្រមាណជាង៣០លានរៀល ប្រគេនជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ 

(កំពង់ធំ)÷ ព្រះសត្ថាបារមី សៀង សុខ ព្រះមេគណគណៈមហានិកាយខេត្តកំពង់ធំ ព្រះមហាធម្មពង្សា សួន ដារាហេព្ភី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកំពង់ធំ និងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត  ព្រមទាំងព្រះអនុគណទាំង៩ក្រុង/ស្រុកក្នុងខេត្ត តំណាងថ្នាក់ដឹកនាំពាហិរសាសនា និងសមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តសាខាខេត្តកំពង់ធំ បាននាំយកថវិកាប្រមាណជាង៣០លានរៀល ប្រគល់ជូនលោកជំទាវ លំ គន្ឋារី អភិបាលរងខេត្ត និងជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ(រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ)។
   
លោកជំទាវ លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគបច្ច័យ ថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោកជំទាវអភិបាលរងខេត្ត សូមថ្លែងអំណរគុណដល់ព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្រ្តីសង្ឃក្រុង/ស្រុក លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ធំ និងតំណាងថ្នាក់ដឹកនាំពាហិរសាសនា សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដោយយោងតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ គណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តកំពង់ធំ សូមធ្វើការអំពាវនាវចំពោះព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមបរិច្ចាគថវិកា សម្ភារៈ ដើម្បីឱ្យសាខាមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តសេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតប្រកប ដោយបរិយាប័ន្ន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains