Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥លោកវ៉ាចាន់កុសល់ ស្នងការរងនគរបាលខេត្តកំពង់ធំនិងលោកថនពុទ្ធាអភិបាលរងស្រុកកំពង់ស្វាយ បានដឹកនាំ
កម្លាំងចម្រុះនៅបឹងទន្លេសាបចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ចំណុចដែលកម្លាំងចុះបង្ក្រាបរួមមាន÷ កោះបឹងស្រែ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ .
ចំណុចបាឡតតូច ឃុំ ពាមបាង ស្រុកស្ទោង. និងតាមបណ្តោយដងស្ទឹងសែន នៅចំណុចអូវ៉ាយសំបួរ  កោះតាហែម ពាមក្រែង ក្នុងភូមិសាស្ត្រ ឃុំក្តីដូង រហូតដល់អន្លង់ក្របៅស្រោង ស្ថិតក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជាក់ស្ដែងជាលទ្ធផលកម្លាំងចម្រុះអនុវត្តបាន០១ករណី ដោយ រុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន២របាំង ប្រវែង ៥២៥ម៉ែត្រ ទ្បុកចំនួន០៦គ្រឿង លប/លូចំនួន៨មាត់បង្គោលចំនួន២៧៨ដើម ចាក់លែងត្រីចម្រុះទម្ងន់១០គីឡូក្រាមចូលទន្លេវិញ និងមធ្យោបាយសរុបចំនួន៩គ្រឿង និងប្រើប្រេងឥន្ធនៈអស់ចំនួន៣៧០លីត្រ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ.ពិនិត្យនិងកែសម្រួលអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV