Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញអធិបតីភាព ក្នុងពិធីមីទ្ទីញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៥ ) នៅសាលាឃុំស្រើង ស្រុកប្រាសាទសំបូរ

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញអធិបតីភាព ក្នុងពិធីមីទ្ទីញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៥ ) នៅសាលាឃុំស្រើង ស្រុកប្រាសាទសំបូរ

(កំពង់ធំ​)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ​២០២៥
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើង បានអញ្ជើញអធិបតីភាព ក្នុងពិធីមីទ្ទីញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៥ ) នៅសាលាឃុំស្រើង ស្ថិតក្នុងភូមិទំបន់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
  
កម្មវិធីនេះផងដែរដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត និងអនុប្រធាន និងក្រុមការងារចុះមូលដ្ឋានឃុំស្រើង លោកមេឃុំស្រើង និងសមាជិកនៅក្នុងមូលដ្ឋានភូមិ/ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ។

 នាឱកាសនោះឯកឧត្ដម មាស យ៉ត បានអានសុន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសំណេះសំណាលជាមួយ សមាជិក សមាជិការ នៅក្នុងអង្គពិធីផងដែរ និងជូនពរដល់សមាជិក សមាជិការ ទាំងអស់សូមមានសុខភាពល្អ ប្រកបកិច្ចការងារជោគជ័យគ្រប់ភារកិច្ច។

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានគោរពការសរសើរនិងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជាដែលរស់នៅក្រោមម្លប់សន្តិភាព ការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់ និងមោទកភាពបំផុត ជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយតម្កល់នូវគុណតម្លៃនៃសុខសន្តិភាពនេះជាតម្លៃអមតៈដែលមិនអាចកាត់ថ្លៃឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។  អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

      

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV