Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាព អបអរសាទរខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាព អបអរសាទរខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សមាជិកអចិន្ដ្រៃយ៍ គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្កកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ឆ្នាំ ២០២៥) នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាទាំងស្រុង និងដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក និងបានដាក់ចេញ ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិ ត្រូវបានការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ។ ហើយក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី បន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី តាមគ្រប់រូបភាពយ៉ាងស្វាហាប់ ដោយអនុវត្តន៍យុទ្ធសាស្រ្ត (ស្ងាត់ តែមិនស្ងៀម) ដើម្បីសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការចងចាំជានិច្ច នូវគុណបំណាច់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបុព្វការីដ៍មានគុណបំផុត ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្ដីស្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

លោកស្រី ឡេវ គុយអា តំណាងសមាជិក សមាជិកានៃអង្គមីទ្ទីងទាំងមូល សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានបញ្ជាក់ថាមានថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ។ ហើយមានថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ ។ យើងចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា!
ប្តេជ្ញា! រួមរស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV