Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សត្រូវរក្សារួបរួមសាមគ្គីគ្នាឱ្យបានរឹងមាំ ដើម្បីសច្ចធម៌ជាប្រវត្តិសាស្ត្រ២ធ្នូ សុខសន្តិភាព និងការអភិវឌ្ឍ

លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សត្រូវរក្សារួបរួមសាមគ្គីគ្នាឱ្យបានរឹងមាំ ដើម្បីសច្ចធម៌ជាប្រវត្តិសាស្ត្រ២ធ្នូ សុខសន្តិភាព និងការអភិវឌ្ឍ

(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សត្រូវរួបរួមសាមគ្គីគ្នាឱ្យបានរឹងមាំដើម្បីសច្ចធម៌ជាប្រវត្តិសាស្ត្រ២ធ្នូ សុខសន្តិភាពនិងការអភិវឌ្ឍ លោកអភិបាលស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការីបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាពី២ធ្នូ នៅស្រុកស្ទោងកាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់សិស្សានុសិស្សត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅថែមទៀតអំពីអត្ថន័យស្មារតី ២ធ្នូ ដែលឥស្សរជន និងបុព្វការីមានគុណរបស់យើង បានរួបរួមសាមគ្គីសហការគ្នាបង្កើតឡើង និងនាំមកនូវមហាជ័យជំនះ៧មករា ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងរស់នៅប្រកបដោយកិត្តិយសមសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ សិទ្ធិសេរីភាពយ៉ាងទូលំទូលាយប្រកបដោយក្តីសង្ឃឹមនិងភាពញញឹមគ្រប់ពេលវេលា គ្រប់ទីកន្លែង ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលបានអនុវត្ត និងកំពុងបន្តអនុវត្តប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះលោកក៏បានគោរពការសរសើរនិងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជាដែលរស់នៅក្រោមម្លប់សន្តិភាព ការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់ និងមោទកភាពបំផុត ជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយតម្កល់នូវគុណតម្លៃនៃសុខសន្តិភាពនេះជាតម្លៃអមតៈដែលមិនអាចកាត់ថ្លៃឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងបញ្ចប់លោកបើលើកទឹកចិត្តដល់យុវជន សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីសមត្ថភាពហើយត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទៅអនាគត ជាពិសេសមិនត្រូវមោទកភាពចំពោះលទ្ធផលសិក្សារបស់ខ្លួនហើយត្រូវមានភាពវាងវៃ និងបតបែនគ្រប់កាលៈទេសៈ។

នៅក្នុងពិធីអបអរសាទរនេះមានសមាជិកសមាជិកចូលរួមសរុបប្រមាណ២៥៨នាក់។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV